ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
តើអាជ្ញាធរខេត្តក្រុងកែប មានចំណាត់ការទៅលើសំណង់អាណាធិបតេយ្យនេះដែរឬទេ?
ថ្ងៃទី ៖ 30-01-2023, ដោយ​​ admin , 136 Views
                     
កែប : តើចំណាត់ការរបស់អាជ្ញាធរក្រុងកែប មានប្រសិទ្ធភាពដែឬទេសម្រាប់អ្នកសាងសង់ សំណង់រំលោ ភលើផ្លូវសាធារណៈ និងនៅលើប្រព័ន្ធលូទឹកមួយកន្លែងនៅទល់មុខមន្ទីរបក្សខេត្តកែប នៅតែបន្តអោយម្ចាស់សំណង់សាងសង់ទាំងបំពានច្បាប់ទៀតផង។

ទីតាំងសង់សំណង់ នៅតាមបណ្តោ យផ្លូវជាតិ លេខ៣៣A ស្ថិតភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ សម្រាប់សំណង់មួយនេះ សូម្បីតែអាជ្ញាធរមូលដ្ឋាន និង មន្រ្តីភូមិបាលក្រុងនិងខេត្ត ក៍មិនហានមកជិតដែរខ្លាចអំណាច ម្ចាស់សំណង់ខាងលើនេះ។

ប្រភពមួយសូមមិន បញ្ចេញឈ្មោះ បានអោយដឹងថា ម្ចាស់សំណង់ខា ងលើ ជាមន្រីពន្ធដា ខេត្តកែប នៅតែបន្តសាងសង់ ដោយគ្មានញញើតច្បាប់រហូតបានជោគជ័យ ។

Cam Post មិនអាចសុំការបំ ភ្លឺពីអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបាននៅឡើយនោះទេ ដោយសារគាត់ រវល់ជាប់ប្រជុំ។ ប្រជាពលរដ្ឋរងគ្រោះ បានលើក ឡើងថា ​បើសិនអាជ្ញាធរក្រុងកែបគ្មានលទ្ធភាព ចុះទប់ស្កាត់សំណង់ខុសច្បាប់មួយនេះ ចឹងមានតែឲ្យម្ចាស់សំណង់ ទៅធ្វើអាជ្ញាធរ វិញទៅ ទើបត្រឹមត្រូវ ឬមួយនៅបណ្ដែ តបណ្ដោយ ឲ្យបុគ្គលនេះធ្វើគំរូអាក្រក់ទៅដល់អ្នកដទៃ។

ប្រជាពលរដ្ឋសូម សំណូមពរដល់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក ខេង យ័ន អភិបាល ក្រុងកែប ជួយចាត់វិធានការសំណង់ខុសច្បាប់មួយនេះឲ្យមានប្រសិទ្ធ ភាព មិនគួរណាទុកឲ្យ សង់រំលោភដីរបស់រដ្ឋ បែបនេះឡើយ បើដូច្នេះ មែនច្បាប់ គ្មានប្រសិទ្ធភាព សម្រាប់អ្នកអនុវត្តនោះទេ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com