នាយករដ្ឋមន្រ្តី ៖ ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ
 
គយខេត្តកំពង់ស្ពឺក្របួចរថយន្តទំនើបមួយគ្រឿងរបស់មន្ត្រីពន្ធនាគារ
ថ្ងៃទី ៖ 30-01-2023, ដោយ​​ admin , 226 Views
               
កំពង់ស្ពឺ : រថយន្តសេរីទំនើបមួយគ្រឿងដែលចតចោលនៅមុខផ្ទះ ត្រូវបានមន្ត្រីគយនិងរដ្ឋាករសាខាខេត្តកំពង់ស្ពឺរឹបអូស ក្រោយពិនិត្យឃើញថាមិនមានពន្ធនាំចូល។ការរឹបអូសនេះធ្វើឡើងនៅម៉ោងប្រមាណជា៨និង២០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំនុចមុខផ្ទះក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោក ប្រាក់ សុចិត្រា ប្រធានការិយាល័យត្រួតពិនិត្យនៃសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺបានឱ្យដឹងថា ដោយមានការសង្ស័យលើរថយន្តមួយគ្រឿងប្រភេទលុចស៊ីស 400hបំពាក់ស្លាកលេខ(នប)ដែលចតចោលនៅមុខផ្ទះ កម្លាំងជំនាញបានចុះទៅពិនិត្យនិងសួរនាំរកឯកសារពាក់ពន្ធ័។

ក្រោយពិនិត្យនិងយោងតាមចម្លើយសារភាពរបស់ម្ចាស់យានយន្ត កម្លាំងជំនាញក៏បាននាំយករថយន្តនោះមកកាន់សាខាគយនិងរដ្ឋាករខេត្តដើម្បីកសាងឯកសារ ឱម្ចាស់ចូលខ្លួនបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។

សូមបញ្ជាក់ផងដែរថា រថយន្តខាងលើ មានឈ្មោះ អ៊ុន សុខុម មានឋានន្តរសក្តិថ្នាក់វរសេនីយ៍ទោ បម្រើការងារនៅពន្ធនាគារខេត្តកំពង់ស្ពឺ។

ភរិយារបស់លោកបានប្រាប់ថា រថយន្តនេះបានទិញមកជិះច្រើនឆ្នាំហើយ ដោយឃើញវាថោក ហើយស្អាត អាចជិះបំពេញការងារបាន ក៏សម្រេចទិញវាមកជិះតែមិននឹកស្មានថាត្រូវគយចាប់ដូច្នេះទេ។តែទោះជាយ៉ាងណា គាត់ថាមិនជំទាស់និងការចាប់របស់ក្រុមគយទេ បើគយគិតថារថយន្តគាត់ជិះមិនស្របច្បាប់ គយចាប់ចុះហើយបើឱ្យបង់ពន្ធគាត់គ្មានលទ្ធភាពទេ មួយវិញទៀតបើបង់ពន្ធក៏មិនដឹងបង់ធ្វើអី បើរថយន្តកាត់តជាច្រើនកំណាត់អញ្ចឹងនោះ។

ពាក់ពន្ធ័និងការចាប់រថយន្តស្លាកលេខ(នប)របស់មន្ត្រីពន្ធនាគារខាងលើ មហាជនបាននិយាយថា បច្ចុប្បន្ននេះនៅក្នុងខេត្តកំពង់ស្ពឺមានរថយន្តអត់ពន្ធច្រើនណាស់ដែលបាននិងកំពុងចរាចរណ៍ធ្វើអាជីវកម្មដោយរថយន្តភាគច្រើនជ្រកក្រោមស្លាកលេខសមត្ថកិច្ច ពិសេសគឺរថយន្តធុនធំធ្វើអាជីវកម្មដឹកដី ដឹកខ្សាច់នៅតាមការដ្ឋាន។

ជាមួយគ្នានេះ មតិមហាជនក៏បានបង្ហើបផងដែរថាភូមិព្នៅ ស្ថិតនៅក្នុងស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ បច្ចុប្បន្នបាននិងកំពុងក្លាយជាភូមិតំឡើងរថយន្តបែនដឹកដីគ្មានពន្ធតាំងលក់ពាស់ពេញភូមិ មន្ត្រីគយអត់ដែលចុះពិនិត្យឬបង្ក្រាបទេ គេសង្ស័យថាប្រហែលជាមានការត្រូវរ៉ូវណាមួយហើយទើបសុខសាន្តយ៉ាងនេះ ៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia