ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក វ៉ី សំណាង ជានរណា ?
ថ្ងៃទី ៖ 30-01-2023, ដោយ​​ admin , 266 Views
                     
កំពង់ស្ពឺ : ជាទូទៅមនុស្សគ្រប់គ្នាតែងតែស្គាល់និងដឹងថា លោក វ៉ី សំណាង គឺជាអភិបាលខេត្តកំពង់ស្ពឺ ដែលជាខេត្តនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ ។ ប៉ុន្តែមនុស្សភាគតិចណាស់ដែលបានស្គាល់ពីប្រវត្តិលោក វ៉ី សំណាង ។ ពេលនេះសារព័ត៌មាន Cam Post សូមបរិយាយពីប្រវត្តិខ្លះៗរបស់ លោក វ៉ី សំណាង ថាតើ លោក វ៉ី សំណាង ជានរណា ?

គិតមកទល់នឹងបច្ចុប្បន្ននេះមានរយៈពេលជិត៣០ឆ្នាំហើយ ដែលជីវិតយុវជនម្នាក់ ត្រូវបានផ្លាស់ប្ដូរវាសនាពីមន្រ្តីប្រែក្លាយខ្លួនទៅជាអភិបាលខេត្ត បន្ទាប់ពីហែលឆ្លងជីវិតនៅក្នុងសង្គម ។ សំបុរស្រអែមស្រស់ សំដីមួយៗអមដោយភក្រ្ដាញញឹមប្រិមប្រីយ៍ រំលេចឃើញធ្មេញ ស តិចៗ យុវជនម្នាក់ប្រែក្លាយខ្លួនទៅជាថ្នាក់ដឹកនាំខេត្តដែលនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ តើយុវជននោះ ជានរណា ?

មានស្រុកនៅភូមិព្រៃផ្ដៅ ឃុំកញ្រ្ចៀច ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ត្រូវបានខ្ញុំលើកយកមកបរិយាយនៅពេលនេះ ។

យោងតាមឯកសារ លោក លោក វ៉ី សំណាង កើតនៅថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៧៤ បច្ចុប្បន្ន លោកមានភរិយា ឈ្មោះ ឈុន ស៊ីន មានកូន៤នាក់  ឪពុកឈ្មោះ វ៉ី ឆាយ និងម្ដាយឈ្មោះ វ៉ាន់ គឹមធួន ។

ឯកសារដដែលបានបញ្ជាក់ថា លោក វ៉ី សំណាង បាន បញ្ចប់ ថ្នាក់ បាក់ឌុប នៅ អំឡុង ឆ្នាំ ១៩៩០-១៩៩១ ក្នុងខេត្តកំពង់ធំ និង សាលាជាតិកសិកម្ម ព្រែកលាប នៅឆ្នាំ ១៩៩៣-១៩៩៤។ លោក បានសិក្សាយកបរិញ្ញាបត្រផ្នែក ច្បាប់ នៅសាកលវិទ្យាល័យបៀលប្រាយ និង ថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។ បន្ទាប់មកលោក ក៍បានបន្តការសិក្សា នៅរាជ បណ្ឌិត្យសភា កម្ពុជា។

លោក វ៉ី សំណាង ចាប់ផ្ដើមចូលបម្រើការងារដំបូង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៩៥ រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥ ជានាយផ្នែករដ្ឋបាលព្រៃឈើ នៅក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ។ បន្ទាប់មកនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ លោកក៍បានឡើងតំណែងទៅជាអភិបាលខេត្តកំពង់ស្ពឺមកទល់បច្ចុប្បន្ន បន្ទាប់ពីធ្វើជាអភិបាលរងខេត្តមួយរយៈ ។ ការងារការគ្រប់គ្រង ខេត្តមួយ លោកប្រៀប ដូចជាការគ្រប់គ្រង គ្រួសារមួយដែលមានកូនច្រើន មានតម្រូវការខុសៗ គ្នា។ ដូចនេះតម្រូវការ ក្នុងខេត្តមួយ គឺមានច្រើន ហើយមាន គ្រប់វិស័យ ដែលលោក ត្រូវការចង្អុល ដឹកនាំនិងបង្ហាញ ជា នយោបាយ ហើយត្រូវមាន ការសម្រេចចិត្ត ដ៏ច្បាស់លាស់ មួយ ។

បើនិយាយពីស្នាដៃវិញ ក្រៅពីការខិតខំប្រឹងប្រែង អភិវឌ្ឍ ផ្លាស់ប្តូរមុខមាត់ខេត្តកំពង់ស្ពឺ លើការស្តារហេដ្ឋារចនាសម្ព័ន្ធ និងការសាងសមិទ្ធផលជាច្រើនទៀត អ្វីដែលជាការកត់សម្គាល់ លោក វ៉ី សំណាង គឺជា អភិបាលខេត្តដំបូងគេ ដែល បានបញ្ជាឱ្យ ទម្លាក់ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ ទាំងអស់ចេញពីក្នុងខេត្តកំពង់ស្ពឺ ដែលយុទ្ធនាការនេះទទួលបាន ការគាំទ្រយ៉ាងពេញទំហឹង មិនថាប្រជាជនក្នុងខេត្តកំពង់ស្ពឺ និង មហាជនទូទាំងប្រទេស ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់នានា ដែលកើតចេញ ពីការទទួលទានគ្រឿងស្រវឹង ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com