នាយករដ្ឋមន្រ្តី ៖ ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ
 
លោក ខៀវ កាញារីទ្ធ ៖ ក្រមសីលធម៌អ្នកកាសែតប្រៀបដូចអាក្រោះ
ថ្ងៃទី ៖ 27-01-2023, ដោយ​​ admin , 109 Views
               
ភ្នំពេញ : រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ខុសថាខុសត្រូវថាត្រូវ ហើយអ្នកកាសែតមិនត្រូវកាន់ជើងគ្នាឯងឡើយ ។

ការថ្លែងដូច្នោះគ្រាដែលលោករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីនៅក្នុងពិធីរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការនាយកក្លឹបអ្នកកាសែតកម្ពុជាសម្រាប់អាណត្តិទី៧ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រសៀលថ្ងៃទី២៧ មករា ២០២៣ ដែលមានវត្តមានអ្នកសារព័ត៌មានជាង៥០០នាក់ចូលរួម ។

បើតាម លោក ខៀវ កាញារីទ្ធ « ក្រមសីធម៌សំខាន់ណាស់ ប្រៀបដូចអាវក្រោះ » ។ លោករដ្ឋមន្រ្តីថា អ្នកកាសែតគឺសេរី មិនត្រូវប៉ះដៃយកដៃប៉ះជើងយកជើងទេ ។ ប៉ុន្តែលោកឱ្យមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

ក្រៅពីលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបង្ហោះសារនៅលើបណ្ដាញសង្គមទំនាក់ទំនងដែរថា « ការកោះហៅអ្នកសារព័ត៌មានមកអប់រំឲ្យគោរពក្រមសីលធម៌វិជ្ជាជីវៈមិនមែនជាការគំរាមកំហែងទេ តែជាចេតនាចង់លើកតម្លៃវិជ្ជាជីវៈសារព័ត៌មានទេតើ » ។

ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា បានថ្លែងថា ក្លឹបអ្នកកាសែតកកើតរយៈពេល២៣ឆ្នាំហើយ ពីមុនក្លឹបមានសមាជិក៣០រូប ឥឡូវមានសមាជិករហូតជាង៥០០នាក់ ដែលមកពីជាង១០០ស្ថាប័ន ៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia