នាយករដ្ឋមន្រ្តី ៖ ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ
 
គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងនិងខ្វះខាតស្បៀង ចំនួន ៥៧គ្រួសារ នៅស្រុកថ្ពង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ
ថ្ងៃទី ៖ 26-01-2023, ដោយ​​ admin , 44 Views
               
កំពង់ស្ពឺ : លោក វ៉ី សំណាង ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកថ្ពង ក្រុមកាកបាទក្រហមឃុំ និងសហការីនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងនិងខ្វះខាតស្បៀងចំនួន៥៧គ្រួសារ(ធ្ងន់ ៣គ្រួសារ និងស្រាលហើយខ្វះខាតស្បៀង ៥៤គ្រួសារ) ស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ថ្លែងលើកឡើងក្នុងឱកាសនោះ លោក វ៉ី សំណាង  បានពាំនាំនូវសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិ ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលកន្លងទៅ ។

លោក ប្រធានបានបន្តថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ ដោយសម្ដេចទាំងទ្វេ មិនដែលទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាដោយត្រូវអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល។

លោកថា អំណោយដែលផ្តល់ជូន ថ្វីត្បិតតិចតួចមិនអាចធ្វើឱ្យបងប្អូនមានបាននិងបំពេញទៅតាមសេចក្តីត្រូវការ តែ វាពិតជាបានជួយដោះស្រាយ សម្រាលនូវទុក្ខលំបាកនិងសេចក្តីស្រេកឃ្លានរបស់បងប្អូនបានមួយរយៈពេលខ្លី ដើម្បីទុកឱកាសឱ្យបងប្អូនចេញទៅប្រកបមុខរបរផ្សេងៗសម្រាប់ផ្គត់ផ្គង់គ្រួសារ ៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia