នាយករដ្ឋមន្រ្តី ៖ ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ
 
នាយករដ្ឋមន្រ្តី ៖ កម្ពុជាមានធនធានធម្មជាតិសម្បូរបែបហេតុអីក្រ ចុះសាំងហ្គាពួរហេតុអីមាន ?
ថ្ងៃទី ៖ 26-01-2023, ដោយ​​ admin , 60 Views
               
ភ្នំពេញ : នាយករដ្ឋមន្រ្តីកម្ពុជាចាត់ទុកថា កំហុសនយោបាយ ជាដើមចមដែលធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ខ្លួនក្រ បើទោះប្រទេសមួយនេះសម្បូរទៅដោយសម្បត្តិធម្មជាតិក៍ដោយ ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើនជាង៣ពាន់នាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន «តម្លៃណាក៍ដោយត្រូវការពារសន្តិភាពឱ្យបាន ។ កំហុសខាងនយោបាយមិនត្រូវឱ្យមានបន្តទៀតនៅកម្ពុជានោះទេ» ។

នាយករដ្ឋមន្រ្តីទទួលស្គាល់ថា ធនធានមនុស្សកម្ពុជានៅមានកម្រិតនៅឡើយ បើទោះកម្ពុជាមានយុវជនច្រើនក៍ពិតមែន ។ ប៉ុន្តែបើធៀបនឹងប្រទេសសាំងហ្គាពួរដែលជាប្រទេសរីចម្រើនយ៉ាងឆាប់រហ័សនៅតំបន់អាស៊ី ឃើញថា សាំងហ្គាពួរផ្ដោតលើធនធានមនុស្សជាធំ គួបផ្សំនឹងកត្តាសន្តិភាពនយោបាយ ។

បើតាមនាយករដ្ឋមន្រ្តីកម្ពុជា « ហេតុអីសាំងហ្គាពួរក្លាយជាប្រទេសអ្នកមានបាន ហេតុអីបានយើងនៅតែក្រ កំហុសខាងនយោបាយវាជាការចាប់ផ្ដើម ហើយកំហុសខាងនយោបាយនោះហើយវាក៍រារាំងនូវដំណើរការអភិវឌ្ឍន៍ធនធានមនុស្សរបស់យើង» ៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia