ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឧត្ដមសេនីយោធាផ្កាយ២ អ៊ុង សោភា ជានរណា ហេតុអីមានឥទ្ធិពលរត់ពន្ធទូរស័ព្ទទំនើបៗ មកពីក្រៅប្រទេសបាន ថាតើ មានការជាប់ពាក់ព័ន្ធមន្រ្តីគយអត់ ?
ថ្ងៃទី ៖ 26-01-2023, ដោយ​​ admin , 233 Views
                     
ភ្នំពេញ : មានមហាជនមិនតិចនាក់ឡើយបានចោទសំណួរថា ហេតុអី លោក ឧត្ដមសេនីយោធាផ្កាយ២ អ៊ុង សោភា មានឥទ្ធិពលរត់ពន្ធទូរស័ព្ទទំនើបៗ មកពីក្រៅប្រទេសបាន ថាតើលោកឧត្ដមសេនីយ៍ទោរូបនេះ ជាប់ពាក់ព័ន្ធនរណាខ្លះ។

បើតាមប្រភពព័ត៌មានខ្សឹបខ្សៀវបាននិយាយថា លោក ឧត្តមសេនីយ៍យោធាផ្កាយពីរ អ៊ុង សោភា និងឈ្មោះ ឃីន ដែលជាបងប្អូនប្រពន្ធមេគយមួយរូប រួមទាំងឈ្មោះ មុនី មន្ត្រីគយនៅរាជធានីភ្នំពេញ បានសហការ ឬចូលហ៊ុនគ្នារកស៊ីរត់ពន្ធនាំទូរស័ព្ទម៉ាកទំនើបៗ ពីបរទេសយកមកលក់ចែកចាយនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ព្រមទាំងនាំចេញយកទៅលក់បន្តនៅប្រទេសវៀតណាមថែមទៀតផង។


មន្ត្រីដដែលបានបានទម្លាយថា ទូរស័ព្ទម៉ាកទំនើបៗ
ត្រូវក្រុមឈ្មួញវេចខ្ចប់នាំចូលតាមជើងយន្តហោះច្រកទ្វាអន្តរជាតិអាកាសយានដ្ឋានរាជធានីភ្នំពេញ តាមរយៈក្រុមហ៊ុន DHL ជាអ្នកចេញមុខចាត់ចែងទំនិញទាំងអស់នេះផ្តាច់មុខ ដោយជើងហោះដែលហោះហើរមកពីសហរដ្ឋអាមេរិក និងចិន មកកម្ពុជា ស្ទើ៨០ជើងមានបង្កប់នាំចូលទូរស័ព្ទទំនើបៗ ។

បើតាមប្រភព លោកឧត្តមសេនីយ៍ អ៊ុង សុភា ជាអ្នកចាត់ចែងទទួលរត់ការបែងចែកឲ្យទៅឈ្មោះឃីន ដឹកចេញពីភ្នំពេញទៅវៀតណាម តាមផ្លូវជាតិលេខ៨ ដើម្បីឆ្លងតាមច្រកម៉ឺនជ័យ ខេត្តព្រៃវែង, ច្រកត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ និងច្រកចក្រី ខេត្តព្រៃវែង និងចែកចាយខេត្តមួយចំនួនទៀត ។ សម្រាប់លោកផ្កាយ២ អ៊ុង សុភា ចែកចាយនៅរាជធានីភ្នំពេញ និងនាំទៅវៀតណាមតាមច្រកបាវិត ,ច្រកស្មាច់ ,ច្រកត្រពាំងផ្លុង ,ច្រកបាវិត។ ហើយក៏ប៉ះទង្គិចគ្នាក្នុងមុខរបរនេះជាមួយយាយញាប់ ដែលរកស៊ីគេចពន្ធដូចគ្នា គ្រាន់តែខុសទំនិញព្រោះជាប់លេខរៀងផ្លូវច្រករបស់ឈ្មួញរៀងៗខ្លួន។

ចំពោះមន្ត្រីគយឈ្មោះ មុនី ច្រើនដាក់តាមជាមួយឈ្មួញទាំង២រូបនេះតែម្តង ។ ប្រភពច្បាស់ការណ៍បញ្ជាក់ថា មិនថាមន្ត្រីគយខណ្ឌពោធិ៍សែនជ័យ ,គយចល័តរាជធានីភ្នំពេញ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ,គយចល័តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ,នគរបាលសេដ្ឋកិច្ចគ្រប់លំដាប់ថ្នាក់ បើដឹងថា ការដឹកទូរស័ព្ទទំនើបៗ អាផេត ឆ្នាំងសាក ថ្មទូរស័ព្ទ ជារបស់លោកឧត្តមសេនីយ៍ អ៊ុង សុភា គឺគ្រប់សមត្ថកិច្ចមិនហ៊ានប៉ះពាល់ទេ ។ បើឈ្មោះ ឃីន ដែលត្រូវជាប្អូនប្រុសប្រពន្ធមេគយដ៏មានឥទ្ធិពលវិញ ពីមុនដឹកចេញពីភ្នំពេញម្តុំផ្លូវ២០០៤ សុទ្ធតែឡានយីឌុប ក្រោយមកប្រើឡានតូរីស ហើយបច្ចុប្បន្នប្រើឡានកូរ៉េ ដឹកម្តង ពី៥០ទៅ ៦០កេស ។ 
ទូរស័ព្ទទំនើបៗដែលពួកគេរ.ត់ ប្រភេ..ទអាយហ្វូន១២, អាយហ្វូន១៣, អាយហ្វូន១៤, និងប្រភេ..ទ (Vertu) របស់ប្រទេសអង់គ្លេស មានតម្លៃ១គ្រឿង ចាប់ពី ៧០០០ដុល្លារឡើងទៅ។ លោកឧត្តមសេនីយ៍ អ៊ុង សុភា ចែកចាយនៅរាជធានីភ្នំពេញ រហូតដល់ម្តុំផ្លូវកម្ពុជាក្រោម អ្នកលក់ទូរស័ព្ទទំនើបៗ គឺស្គាល់លោក អ៊ុង សុភា ច្បាស់ណាស់ ព្រោះជាឈ្មួញមានអំណាច។

Cam Post នៅថ្ងៃទី២៦ មករា ២០២៣នេះ មិនអាចទំនាក់ទំនងជាមួយលោក ឧត្ដមសេនីយោធាផ្កាយ២ អ៊ុង សោភា ដើម្បីសុំការបំភ្លឺបានទេ ។ ប៉ុន្តែ បើតាម លោក លឹម សម្បត្តិ ប្រធានការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្រាប់សារព័ត៌មានក្នុងស្រុកថា «កាលពីលោកមិនទាន់មកកាន់តំណែងនៅជាប្រធានការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្លាប់ឮគេនិយាយពីឈ្មោះខាងលើនេះដែរ ។ ប៉ុន្តែពេលដែលលោកមកកាន់ គឺគ្មានអំពើរត់ពន្ធបែបនេះទេ ព្រោះជាគោលការណ៍របស់ក្រុមហ៊ុនយន្តហោះ មានការប្រុង ប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាព និងហានិភ័យអំពីថ្មទូរស័ព្ទតែម្តង» ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com