នាយករដ្ឋមន្រ្តី ៖ ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ
 
លោក ឡុង ឌីម៉ង់ ៖ ចូលឆ្នាំចិនឆ្នាំនេះ ខេត្តព្រះសីហនុមានភ្ញៀវមកលេងកម្សាន្តជិត៣០ម៉ឺននាក់
ថ្ងៃទី ៖ 25-01-2023, ដោយ​​ admin , 57 Views
               
ព្រះសីហនុ : ក្នុងរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១-២៤ ខែមករា ឆ្នាំ២០២៣ ភ្ញៀវមកសម្រាកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាម នៅខេត្តព្រះសីហនុមានភ្ញៀវសរុប ២៩៦,០២៨នាក់ ក្នុងនោះភ្ញៀវជាតិ ២៨៨,៧០៨នាក់ និងភ្ញៀវបរទេស ៧៣២០នាក់ ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ។

ជាអ្នកនាំពាក្យ និងជាអភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បន្តថា ក្នុងចំណោមភ្ញៀវសរុប ២៩៦,០២៨នាក់ ដែលមកកម្សាន្តក្នុងខេត្តព្រះសីហនុ គឺមានភ្ញៀវចូលតាមព្រលានយន្តហោះសរុប០៤ជើង គឺចំនួន ៣១១នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៦៧ នាក់ ភ្ញៀវអន្តរជាតិ ១៤៤នាក់ ។ ក្រៅពីនោះភ្ញៀវទៅកម្សាន្តតាមបណ្តាកោះនានាសរុប ៤,៣៦២នាក់ ក្នុងនោះភ្ញៀវជាតិ ២,៣២០នាក់ ភ្ញៀវបរទេស២,០៤២នាក់ និងភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាមាភ្ញៀវសរុប ២៩១,៣៥៥ នាក់ ក្នុងនោះភ្ញៀវជាតិ ២៨៦,២២១នាក់ និង ភ្ញៀវបរទេស ៥,១៣៤នាក់ ៕

COUNTACT US
Email : info@campost.asia
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2021, Campost.asia, info@campost.asia