ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ជម្លោះដីធ្លីរវាងប្អូនស្រី នាយករដ្ឋមន្រ្តី និងឧកញ៉ា សៀង ចាន់ហេង ត្រូវបានបិទបញ្ចប់ហើយ ក្រោយប្រគល់ដីឱ្យវិញជាង៥០ហិកតា
ថ្ងៃទី ៖ 24-01-2023, ដោយ​​ admin , 152 Views
                     
ភ្នំពេញ : ក្រោយរដ្ឋាភិបាលបញ្ជាឱ្យចាប់ខ្លួន ឧកញ៉ា សៀង ចាន់ហេង ពាក់ព័ន្ធនឹងការឃុបឃិតរឿងដីធ្លីជាមួយ លោកស្រី ហ៊ុន ចាន់ធឿន ដែលជាប្អូនបង្កើតនាយករដ្ឋមន្រ្តី ពេលនេះបិទបញ្ចប់ហើយ បន្ទាប់ពីនាយករដ្ឋមន្រ្តី បានលុបចោល ស.ជ.ណ និងបញ្ជាឱ្យ រដ្ឋមន្រ្តីក្រសួងដែនដី លោក ជា សុផារ៉ា ស៊ើបអង្កេត ។

តាមរយៈការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ សំណុំរឿងដីធ្លីដ៍តឹងតែងពេលនេះបានបិទបញ្ចប់ហើយ ក្រោយពីឧកញ៉ា សៀង ចាន់ហេង បានយល់ព្រមប្រគល់ដីជាង៥០ហិកតា ទៅឱ្យលោកស្រី ហ៊ុន ចាន់ធឿន វិញ ។

យោងតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា បន្ទាប់ពីបានជួបដោះស្រាយគ្នាដោយផ្ទាល់ លោកស្រី សៀង ចាន់ហេង បានយល់ព្រមប្រគល់ដីវិវាទទំហំ ៥០ហិកតា និង៨អា ស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ជូនលោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ ដោយភាគីទាំងពីរ បានយល់ព្រមដកពាក្យបណ្តឹងដែលបានដាក់នៅគ្រប់ស្ថាប័ន និងស្ថាប័នតុលាការ រួមទាំងសំណុំរឿងរក្សាការពារទាំងអស់យ៉ាងយូរពីរសប្តាហ៍។

សូមបញ្ជាក់ថា កាលពីថ្ងៃពុធកន្លងទៅ នាយករដ្ឋមន្រ្តីបានសម្រេចលុបចោល ស.ជ.ណ ពាក់ព័ន្ធរឿងឧកញ៉ា សៀង ចាន់ហេង និងបក្ខពួក ក្លែងឯកសារដីធ្លី នៅស្រុកស្អាង ខេត្តកណ្ដាល ។ នេះបើតាមសំណេររបស់នាយករដ្ឋមន្រ្តីនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ ។

បើតាមសំណេរនៅលើផេករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាត នូវស.ជ.ណទាក់ទងជាមួយលោកស្រី សៀង ចាន់ហេង តាមសំណើររបស់សម្តេចស ខេងនិងការសម្រេចរបស់សម្ដេច កាលពីថ្ងៃ២៩ធ្នូ២០២២។

ខ្លឹមសារនៅផេកសម្ដេច បានបញ្ជាក់ទៀតថា « នៅថ្ងៃទី៩មករា២០២៣ តាមសំណើររបស់លោកស្រីសៀង ចាន់ហេង ខ្ញុំបានប្រគល់ ជូនឯកឧត្តមជា សុផារាផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ។ ដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់មុនពេលឯកឧត្តម ជា សុផារ៉ា ផ្តល់មតិ ខ្ញុំសម្រេចលប់ចោលស.ជ.ណលេខ១៨មយថ្ងៃទី៥មករា២០២៣ចាប់ពីម៉ោងនេះតទៅ។ ការសម្រេចយ៉ាងណាទៀតនិងធ្វើក្រោយពេលឯកឧត្តមជា សុផារ៉ាផ្តល់មតិ » ។

គួររម្លឹកថា ឧកញ៉ា សៀង ចាន់ហេង និងបក្ខពួក ប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។​ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញកាលពីថ្ងៃទី៥ ខែមករា ២០២៣ ។

ក្នុងលិខិតបញ្ជាក់ថា ទីស្តីការគណៈរដ្ឋមន្ត្រី បានធ្វេីលិខិតជម្រាបជូនសម្ដេចក្រឡាហោម ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និង អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល​ ករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។​

ទីស្តីការគណៈរដ្ឋមន្ត្រី បានប្រគល់ឱ្យសមត្ថកិច្ចស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com