ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ទស្សនៈមិត្តអ្នកអាន ៖ ទស្សនៈកិច្ចរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ ប្រទេសចិននាពេលខាងមុខ គឺដើម្បីបន្ត ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការថែមទៀត
ថ្ងៃទី ៖ 23-01-2023, ដោយ​​ admin , 94 Views
                     
នៅដើម ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ លោក ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរា ជា ណា ចក្រ កម្ពជា នឹង ដឹកនាំគណៈប្រតិភូជាន់ ខ្ពស់ អញ្ជើញ ធ្វើទស្សនកិច្ច ផ្លូវ ការ នៅ សាធារណៈរដ្ឋ ប្រជា មា និត ចិន ជាថ្មីម្ត ងទៀត បន្ទាប់ ពី វិបត្តិ នៃជំ ងឺកូវីដ ១៩ បាន ធូរ ស្រាល ។

គួរកត់សម្គាល់ថា នេះ ជា ដំណើរ ទស្សន កិច្ច លើក ទី៣ ហើយ បន្ទាប់ ពីលោក បានសម្រេចចិត្ត បំពេញ ទស្សន កិច្ច ទៅកាន់ ប្រទេស ចិនកាលពីខែកុម្ភៈ ឆ្នាំ២០២០ ក្នុង ដំណាក់កាលដ៏គ្រោះថ្នាក់ នៃជំងឺកូវីដ១៩ ហើយ ដែល ត្រូវ បានគេ ប្រសិទ្ធិនាមថា «បុរសសង្ហារ ដើរបញ្ច្រាស់ទិស» ស្រប ពេល ដែល ថ្នាក់ ដឹក នាំ ពិភព លោក នានា ខ្លាច រអារិ៍ មិន ហ៊ាន ធ្វើដំណើរទៅកាន់ ប្រទេស ចិននោះ។

ដំណើរទស្សនកិច្ច នា ពេល នោះ ត្រូវ បាន ស្វាគមន៍ យ៉ាងខ្លាំង ដោយលោកប្រធានាធិបតី ស៊ី ជិនពីង ហើយ លោក ថែម ទាំង បាន ពោលពាក្យ ដ៏មានអត្ថន័យ ថា «មិត្តភក្តិ ពិតប្រាកដ គឺ ជាមិត្ត ដែលចេះជួយ គ្នា ក្នុង គ្រា លំ បាក » ថែមទៀតផង ។

ដំណើរ ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី នាពេលខាងមុខ នេះ នឹងផ្តោត សំខាន់លើ កិច្ច ពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ និង គម្រោង អភិវឌ្ឍន៍ មួយចំនួនបន្ថែមទៀត ជាមួយមិត្ត ចិន ដែល រួមមាន ទាំង គម្រោងអភិវឌ្ឍ ផ្លូវ ដែក ល្បឿនលឿន ដំបូង បង្អស់ របស់ ប្រទេស កម្ពុជា ផង ដែរ ។

ប្រទេសកម្ពុជាមានបំណង ក្នុង ការ ធ្វើទំនើបកម្មផ្លូវដែកទាំង២ខ្សែរ រ បស់ ខ្លួន ឱ្យ ទៅ ជា ផ្លូវ ដែក ល្បឿន លឿន ដែល នឹង តភ្ជាប់ពី រាជ ធានី ភ្នំពេញ ជា មួយ ក្រុង ព្រះសីហនុ និង តភ្ជាប់ ទៅ ព្រំដែន ជា មួយ ប្រទេស ថៃ ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានមិត្តចិន ធ្លាប់ បាន ផ្តល់ សញ្ញា ថា នឹង ជួយ ផ្តល់ មូលនិធិ ដល់ គម្រោង ផ្លូវ ដែក ល្បឿន លឿននេះ ហើយ បញ្ហា នេះ ក៏ ត្រូវ បាន លើក យក មក ពិភាក្សា ម្តង ហើយ ដែរ នៅ ក្នុង ជំនួប រវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជា មួយ លោក នាយក រដ្ឋ មន្ត្រី ចិន លី ខឺឈាង។ ដំណើរ ទស្សន កិច្ច នេះ ធ្វើ ឡើង ស្រប ពេល ដែល ចំណង មិត្តភាព រវាង កម្ពុជា-ចិន កំពុង វិវត្ត ទៅ មុខ ឥតឈប់ឈរ ក្លាយ ជាមិត្ត ភាព ដែក ថែប ឈានឆ្ពោះ ទៅ កាន់ ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ គ្រប់ ជ្រុង ជ្រោយ មាន ការ កើន ឡើង ជា លំដាប់ ក្នុង រយៈ ពេល ១០ ឆ្នាំ ចុង ក្រោយនេះ ហើយ ក៏ដើម្បី រំឭក ដល់ខួបលើកទី ៦៥ នៃ ទំនាក់ ទំនង ទ្វេភាគី នៅ ក្នុង ឆ្នាំ នេះ ផង ដែរ ។ វត្តមាន របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេល ខាង មុខ នេះក៏ ដើម្បី បញ្ជាក់ ជូន ថ្នាក់ ដឹកនាំ ចិន និង ប្រជាជន ចិន ថា កម្ពុជា តែង មាន ជំហរ គាំទ្រ និង លើក ទឹក ចិត្តដល់ មិត្ត របស់ ខ្លួន ក្នុង កាលៈទេសៈ ដែល ប្រទេស ផ្សេងៗទៀត តែង តែ មាន ចរឹត រើស អើង ចំពោះ ប្រជាជន ចិន ស្របពេល ដែល គោល នយោបាយ សូន្យកូវីដ របស់ ចិន ត្រូវ បាន បិទបញ្ចប់ កាល ពី ខែធ្នូ បែរ ជាមាន ប្រទេស ដទៃ ផ្សព្វ ផ្សាយ ព័ត៌មាន ពីការភ័យខ្លាច ទេសចរណ៍ចិន ចូល ទៅក្នុង ប្រទេស របស់ ពួក គេ ទៅ វិញ ។

ផ្ទុយ ទៅវិញ កម្ពុជា បាន ត្រៀម ខ្លួន រួច ជាស្រេច ក្នុង ការ ស្វាគមន៍ អ្នកទេសចរណ៍ ចិន និង អ្នក វិនិ យោគ ពី ប្រទេស ចិន យ៉ាង កក់ក្តៅ បំផុត ។ ការ ពង្រឹង ទំនាក់ទំនង ល្អ ជាមួយ ប្រទេស ចិន នេះ គឺ ជាផល ប្រយោជន៍ របស់ប្រទេស កម្ពុជា ដើម្បី ជា ការ ឆ្លើយ តប ទៅ លោក ខាង លិច ថា ប្រទេស កម្ពុជា មិនមែន ជា ប្រទេស ឯកោ ទេ ដោយ ហេតុថា កម្ពុជា ត្រូវ ខិតខំ បើក ពង្រីក និង ពង្រឹង ទីផ្សារ របស់ ខ្លួន ឱ្យបាន ច្រើន ថែម ទៀត ក្រៅ ពី ទី ផ្សារ នៅ អាមេរិក អឺរ៉ុប អូស្ត្រាលី និង ដើម្បី បញ្ចេញ ទំនិញ និង ផលិត ផល ក សិ កម្ម កម្ពុជា ជាច្រើន ផ្សេងទៀត ចេញទៅ ក្រៅ ប្រទេស ដូចជា ទៅ កាន់ ប្រទេស ចិន ជប៉ុន អាហ្វ្រិក មជ្ឈឹ ម បូព៌ា កូរ៉េ ខាងត្បូង និងក្នុងតំបន់ ជា ដើម។ សព្វ ថ្ងៃ នេះ ទំហំ ពាណិជ្ជកម្ម កម្ពុជា និង ចិន បាន កើន ឡើង ដល់ជាង ៥៦០០ លាន ដុល្លារ ហើយ។ មិត្ត ចិន គឺជាអ្នក វិនិ យោគ ធំ ជាង គេ នៅ កម្ពុជា ជា ពិ សេស លើ វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ស្ពាន អាកាស និង វារី អគ្គីសនី ជា ដើម ។ ជាងនេះទៀត កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីទ្វេភាគី កម្ពុជា-ចិន  ក៏ ជា លំហូរ នៃ ការ ទាក់ ទាញ អ្នក វិនិយោគ ចិន មកកាន់កម្ពុជា ដើម្បីធ្វើការកែច្នៃ និងនាំចេញដោយរួចពន្ធទៀតផង ។ មិន តែ ប៉ុណ្ណោះ ផ្អែក លើ កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី នេះ កម្ពុជា អាចក្លាយ ជា មជ្ឈ មណ្ឌល មួយ សម្រាប់ បែង ចែក ផលិត ផល របស់ ចិន ទៅ កាន់ បណ្តា ប្រទេស ផ្សេង ទៀត នៅ អាស៊ាន ផង ដែរ ។

ជារួមទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេស ចិននាពេល ខាងមុខនេះ នឹង ផ្តល់ នូវ ផល ប្រយោ ជន៍ ជូន ជាតិ និង ប្រជាជន នៃប្រទេស ទាំងពីរ ជាពិសេស ការពង្រីកទំហំពាណិជ្ជកម្ម រវាង គ្នាទៅវិញទៅមក ប្រកប ដោយផ្លែផ្កា ។

ដំណើរ ទស្សនកិច្ចលើកនេះ  ត្រូវ បាន គេ រំពឹង ថា នឹង នាំ មក នូវ កិច្ចព្រមព្រៀង ទ្វេភា គី ថ្មីៗ ជាបន្តបន្ទាប់ ជាពិសេស នៅ លើ វិស័យ ហេដ្ឋា រចនា សម្ព័ន្ធ ដោយហេតុថា កម្ពុជា គឺជា ដៃគូ ដ៏ គួរ ឱ្យទុក ចិត្ត បំផុត របស់ ប្រទេស ចិន នៅ តំបន់ អាស៊ី អាគ្នេយ៍ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com