ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សោកនាដកម្ម បង្កឡើងដោយអំពើហិង្សានិងប្រជ្រៀតជាន់លើគ្នា នៅឥណ្ឌូនេស៊ី មេប៉ូលិស និងមន្រ្តីប៉ូលិស៩នាក់បាត់បង់តំណែង
ថ្ងៃទី ៖ 04-10-2022, ដោយ​​ admin , 165 Views
                     
ឥណ្ឌូនេស៊ី : អំពើហិង្សានៅពហុកីឡដាន នៃប្រទេសឥណ្ឌូនេស៊ីត្រូវបានចាត់ទុកថាជា សោកនាដកម្មទ្រង់ទ្រាយធំបំផុត ក្នុងប្រទេសនេះ ហើយកម្លាំងប៉ូលិស នៅក្នុងទីក្រុង Malang ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋដែលមិនអាចទប់ស្កាត់ហេតុការណ៍គ្រោះថ្នាក់ខាងលើ។

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា មេប៉ូលិសឥណ្ឌូណេស៉ីម្នាក់ ព្រមទាំងមន្រ្តីប៉ូលិសកងកម្លាំងពិសេស៩នាក់ ត្រូវបានដកហូតមុខតំណែង កាលពីថ្ងៃទី៣ខែតុលា ហើយ១៨នាក់ផ្សេងទៀត កំពុងបន្តស្ថិតក្រោមការស៉ើបអង្កេត សម្រាប់ការទទួលខុសត្រូវចំពោះ ការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងកីឡដ្ឋានបាល់ទាត់មួយកន្លែង ដែលបានបង្កឱ្យមានការរត់ជាន់គ្នា ស្លាប់មនុស្សយ៉ាងតិច ១៣១នាក់។

អ្នកនាំពាក្យប៉ូលិសជាតិឥណ្ឌូណេស៉ីបានឱ្យដឹងថា ស្នងការប៉ូលិសប្រចាំទីក្រុងម៉ាឡាង (Malang) ជាទីដែលសោកនាដកម្មខាងលើ បានកើតឡើង ត្រូវបានបញ្ឈប់ពីតួនាទី រួមជាមួយសមាជិក៩នាក់ នៃកងកម្លាំងប៉ូលិសពិសេស។

ចំណែកមន្រ្តីប៉ូលិស១៨នាក់ផ្សេងទៀត ដែលមានឋានៈពី កម្រិតកណ្តាលដល់ខ្ពស់ ក៏កំពុងស្ថិតក្រោមការស៉ើបអង្កេតផងដែរ។ ចំណែកនៅថ្ងៃអង្គារនេះ មេប៉ូលិសប្រចាំខេត្តជ្វាខាងកើត (East Java) ដែលទីក្រុងម៉ាឡាងស្ថិតនៅ ក៏បានចេញមុខសុំទោសជាសាធារណៈ ចំពោះសោកនាដកម្ម ដែលបានកើតឡើងផងដែរ។

គិតត្រឹមរសៀលថ្ងៃអង្គារនេះ តួលេខអ្នកស្លាប់បានកើនពីចំនួន ១២៥នាក់ មកដល់១៣១នាក់។ វាស្ថិតក្នុងចំណោមករណីដែលមានមនុស្សស្លាប់ច្រើនបំផុតមួយ កំលុងព្រឹត្តិការណ៍ប្រកួតកីឡា។

ក្រៅពីអ្នកបាត់បង់ជីវិត ក៏មានមនុស្សជាង៣០០នាក់ បានទទួលរងរបួសថែមទៀតផង ក្នុងហេតុការណ៍នោះ ដែលបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន ហើយខ្លះកំពុងបន្តស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរនៅឡើយ។

ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ បានបញ្ជាឱ្យផ្អាកជាបណ្តោះអាសន្ន នូវការប្រកួតទាំងអស់នៃលីគបាល់ទាត់ក្នុងប្រទេស រហូតទាល់តែកត្តាសុវត្ថិភាពនិងសន្តិសុខ នៃការប្រកួតបាល់ទាត់នៅក្នុងប្រទេសឥណ្ឌូណេស៉ី ត្រូវបានវាយតម្លៃរួចរាល់ឡើងវិញ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com