ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាមេរិកស្ងាត់ឈឹង ក្រោយអីស្រាអែលចាប់ឃុំខ្លួនជនជាតិប៉ាឡេស្ទីនជិត៨០០នាក់ ដោយមិនមានការកាត់ទោស
ថ្ងៃទី ៖ 03-10-2022, ដោយ​​ admin , 169 Views
                     
បរទេស : ជាទូទៅអាមេរិកតែងតែស្រែក ក្តែងៗទៅលើប្រទេស«មិនមានភាពជិតស្និទ្ធជាមួយអាមេរិក ពីការរំលោភបំពានសិទ្ធិមនុស្ស។ ផ្ទុយទៅវិញប្រទេសជាមិត្ត បើទោះបីបានពង្រឹងទឹកដី ឈ្លានពានប្រទេសជិតខាង រំលោភសិទ្ធិមនុស្ស ក៏អាមេរិកធ្វើមិនដឹងមិនឬនោះដែរ។

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា អង្គការការពារសិទ្ធិមនុស្សមួយ នៅក្នុងប្រទេសអ៉ីស្រាអែល បាននិយាយកាលពីថ្ងៃ២ខែតុលាថា អ៉ីសា្រអែល បានឃុំខ្លួនជនជាតិប៉ាឡេស្ទីន ជិត៨០០នាក់ ដោយគ្មានការជំនុំជម្រះ ឬចោទប្រកាន់ណាមួយឡើយ ដែលនេះជាតួលេខមួយខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០០៨មក។

អង្គការសិទ្ធិមនុស្សមានឈ្មោះ HaMoked ដែលតែងតែប្រមូលតួលេខពីអាជ្ញាធរពន្ធនាគារអ៉ីស្រាអែល បានឲ្យដឹងថាជនជាតិប៉ាឡេស្ទីនចំនួន ៧៩៨នាក់ បច្ចុប្បន្នកំពុងស្ថិតក្រោមការឃុំឃាំងរដ្ឋបាល ដែលជាការអនុវត្តការឃុំខ្លួនអ្នកទោស ក្នុងរយៈពេលច្រើនខែ ដោយមិនចាំបាច់មានភស្តុតាង ការជំនុំជម្រះ ឬការចោទប្រកាន់ នោះឡើយ។

ចំនួនអ្នកជាប់ឃុំខ្លួននៅមន្ទីរឃុំឃាំងរដ្ឋបាល បានកើនឡើងជាលំដាប់នៅឆ្នាំនេះ ខណៈអ៉ីស្រាអែលបានធ្វើ ការវាយឆ្មក់ចាប់ខ្លួនជនប៉ាឡេស្ទីន ពេលយប់នៅក្នុងតំបន់ West Bank ចាប់តាំងពីដើមឆ្នាំ២០២២នេះមក។

អ៉ីស្រាអែល បានអះអាងថា ខ្លួនប្រើការឃុំឃាំងរដ្ឋបាលនេះ ដើម្បីរារាំងការវាយប្រហារ និងរារាំងក្រុមសកម្មប្រយុទ្ធដ៏គ្រោះថ្នាក់ តែមិនបង្ហាញពី របាយការណ៍ការស៊ើបអង្កេតដ៏រសើបនេះឡើយ។

តាមក្រុមសិទ្ធិមនុស្ស និងអាជ្ញាធរប៉ាឡេស្ទីន, ជនជាតិប៉ាឡេស្ទីនខ្លះត្រូវជាប់ពន្ធនាគាររាប់ខែ ឬរាប់ឆ្នាំ ដោយអ្នកខ្លះបានធ្វើកូដកម្មអត់អាហារ ដើម្បីទាក់ទាញការយកចិត្តទុកដាក់ដល់ការឃុំខ្លួនរបស់ពួកគេ ដែលជារឿយៗជំរុញឲ្យមានភាពតានតឹងរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com