ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្តីកម្ពុជា បង្អាប់ក្រុមហ៊ុនទូរសព្ទ Smart និងក្រុមហ៊ុន IPhone ដូចទះកំផ្លៀងមួយដៃ
ថ្ងៃទី ៖ 03-10-2022, ដោយ​​ admin , 267 Views
                     
ភ្នំពេញ : ប្រជាពលរដ្ឋស្ទើរតែពាសពេញប្រទេសទៅហើយ ដែលប្រើប្រាស់ទូរសព្ទដៃរបស់ក្រុមហ៊ុនIPhone ដែលជាផលិតផលរបស់ប្រទេសអាមេរិកក្រៅពីប្រើប្រាស់ទូរសព្ទដៃរបស់ក្រុមហ៊ុនចិន ប៉ុន្តែមួយរយៈចុងក្រោយនេះក្រុមហ៊ុនIPhone បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចហាក់ថមថយគុណភាព ខណៈប្រជាជននៅលើពិភពលោកកំពុងពេញនិយម ក្នុងនោះក៍មានកម្ពុជាផងដែរ។

ក្រៅពីប្រជាពលរដ្ឋនិយមដេញសេរីទូរសព្ទក្រុមហ៊ុន IPhone ដែលរិះគន់ពីគុណភាព នាយករដ្ឋមន្រ្តីកម្ពុជា ក៍បានរិះគន់ជាជំហរផងដែរពាក់ព័ន្ធនឹងបច្ចេកវិទ្យាក្រុមហ៊ុន IPhone ចេញសេរីទូរសព្ទចុងក្រោយ ក្នុងនោះមាន IPhone 13 និង 14 ។ បន្ថែមពីនោះ នាយករដ្ឋមន្រ្តីក៍បានបង្អាប់ក្រុមហ៊ុនទូរសព្ទ Smart ផងដែរ បើមើលទៅហាក់ដូចទះកំផ្លៀងក្រុមហ៊ុន Smart និង ក្រុមហ៊ុន IPhone ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់ នៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា « អាស្មាតនេះនៅក្នុងស្រុកគ្រាន់បើ តែបើចេញទៅក្រៅស្រុកអានេះសូន្យ ពីព្រោះវាអត់ចុះកុងត្រាជាមួយគេ ។ អា13 អា14 បើសិនជាអ្នកទាំងអស់គ្នាមាន អា10 អា11 អា12 គួរប្រើត្រឹមប៉ុណ្ណឹង………អា13 កាន់តែអត់ប្រយោជន៍ អា14 កាន់តែទៅ ។ ហើយឯងទាក់បានជាមួយផ្កាយរណបអី សេរ៉ូ ………..តែរឿងរបស់អ្នកឯងធ្វើ បើ ហ៊ុន សែន ប្រើមិនកើតហើយអាហ្នឹងវាចប់ ។ អ្នកលេងទូរសព្ទគ្មានពីណាលើសខ្ញុំទេ…..ខ្ញុំសូមជម្រាប ខ្ញុំទូរសព្ទ18លេខ » ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com