ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បង្ក្រាបទីតាំងមួយកន្លែង ឃាត់ខ្លួនចិននិងខ្មែរជាង ១០០នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននិងល្បែងស៉ីសងខុសច្បាប់
ថ្ងៃទី ៖ 01-10-2022, ដោយ​​ admin , 170 Views
                     
ភ្នំពេញ : កម្លាំងអាជ្ញាធរមានសមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១ ខែតុលានេះ បានចុះឡោមព័ទ្ធទីតាំងអគារមួយកន្លែង យីហោ ML ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀននិងល្បែងស៊ីសងនៅក្នុងអាគារមួយនេះ។

ក្រោយប្រតិបត្តិការ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សបាន ១៣៤នាក់ និងដកហូតវត្ថុតាងមួយចំនួនធំរួមទាំងកាំភ្លើងខ្លីចំនួន២ដើមផងដែរ ។ ពាក់ព័ន្ធករណីឡោមព័ទ្ធនិងបង្ក្រាបទីតាំងអាគារ ML ឈានដល់ការឃាត់ខ្លួនជនជាតិចិននិងខ្មែរ ជាង ១០០នាក់ ទាក់ទងករណីគ្រឿងញៀន និងល្បែងស៉ីសងខុសច្បាប់នេះ សមត្ថកិច្ច បានប្រាប់ថា មុននឹងឈានដល់ការឡោមព័ទ្ធនិងចុះបង្ក្រាបទីតាំងនេះ បន្ទាប់ពីសេចក្ដីរាយការណ៍និងផ្ដល់ព័ត៌មានយ៉ាងជាក់លាក់ ថា ទីតាំងនេះមានបង្កប់ល្បែងស៊ីសងនិងគ្រឿងញៀន ដោយមានជនបរទេស និងជនជាតិខ្មែរ ពពាក់ពពួន គ្នាចូលលេង យ៉ាងច្រើនកុះករ ។

ក្រោយទទួលបានព័ត៌មាន កម្លាំងអាជ្ញាធរជំនាញ បានធ្វើការស្រាវជ្រៅនិងស៊ើបអង្កេតរហូតឈានដល់ការចុះឡោមព័ទ្ធ បង្ក្រាបជាក់ស្ដែងដោយឃាត់ខ្លួនមនុស្ស១៣៤នាក់ ក្នុងនោះស្រី ៥៨ នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ ព្រមទាំងកាំភ្លើងខ្លីចំនួនពីដើមផងដែរ។

បើតាមអាជ្ញាធរ ទីតាំងនេះ កន្លងមកកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្លាប់បានចុះបង្ក្រាបម្ដងរួចមកហើយ ពាក់ព័ន្ធនឹងករណីដូចគ្នានេះ ។ ក្រោយប្រតិបត្តិការ កម្លាំងផ្ញាធរមានសមត្ថកិច្ចបាននាំខ្លួនមនុស្សប្រុសស្រីចំនួន ១៣៤នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងអនុវត្តតាមនីតិវិធីច្បាប់។

ក្រៅពីចុះបង្រ្កាបករណីគ្រឿងញៀន នាយករដ្ឋមន្រ្តីក៍បានក្រើនរំលឹកនិងដាក់បទបញ្ជាឱ្យអាជា្ញធរមានសមត្ថកិច្ចទាំងអស់បង្រ្កាបល្បែងស៊ីសងដូចភ្លៀងរលឹម ។ សម្ដេចចាត់ទុកថា ល្បែងជាប្រភពនៃបទល្មើស និងអំពើហិង្សា ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com