ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្នើរុស្ស៊ីមិនត្រូវដាក់បញ្ជូល៤ខេត្តរបស់អ៊ុយក្រែននោះឡើយ
ថ្ងៃទី ៖ 30-09-2022, ដោយ​​ admin , 147 Views
                     
បរទេស : អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី ៣០ខែកញ្ញា បានព្រមានថា រុស្ស៊ីមិនត្រូវដាក់បញ្ជូលខេត្តចំនួន៤របស់អ៊ុយក្រែន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនោះដែរ ។ សកម្មភាពទាំងនោះ ជាការបំពានច្បាប់អន្តរជាតិ និងជាហេតុបង្កឲ្យមានភាពគ្រោះថ្នាក់ ក្នុងសង្គ្រាមដែលបានអូសបន្លាយរយៈពេលជាង៧ខែកន្លងមក។

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា«នៅក្នុងពេលនេះ ខ្ញុំបានប្រប្រាស់កត្វកិច្ចរបស់ខ្លួន ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ គោរពទៅតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ស្នើដល់រុស្ស៊ីថយក្រោយមួយជំហាន ក្នុងការដាក់បញ្ជូនខេត្តទាំង៤របស់អ៊ុយក្រែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

ជាមួយគ្នានេះដែរ ក្រោយពេលដែលខេត្តចំនួន៤សម្រេចបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ីនោះ ប្រទេសលោកខាងលិចមានអាមេរិកជាដើម មិនព្រមទទួលស្គាល់តាមការចង់បានរបស់ពលរដ្ឋនៅក្នុងតំបន់ស្វ័យភាពនោះទេ។ ដោយសារតែរុស្ស៊ីមិនមែនជាសម្ព័ន្ធមិត្តរបស់អាមេរិកទើបទីក្រុងវ៉ាស៊ីនតោនមិនព្រមទទួលស្គាល់ ។

ផ្ទុយទៅវិញ អុីស្រាអែលកាត់យកទឹកដីប៉ាឡេស្ទីនជាច្រើនដោយមិនបានឆ្លងកាត់ការបោះឆ្នោតប្រជាមតិនោះឡើយ បើទោះបី ទទួលរងការប្រឆាំងពីបណ្តាប្រទេស អារ៉ាប់ក្តី ប៉ុន្តែអាមេរិកបានទទួលស្គាល់ដោយស្របច្បាប់ទៀតផង ។

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិនបាននិយាយថា សហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់តំបន់ដែលរុស្ស៉ីដណ្ដើមយកពីអ៊ុយក្រែន ជាដាច់ខាត ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានត្រៀមកញ្ចប់ទណ្ឌកម្មថ្មីជាស្រេចប្រឆាំងទីក្រុងមូស្គូ ពាក់ព័ន្ធនឹងគម្រោងកាត់យកទឹកដីអ៊ុយក្រែន។

ការកត់សម្គាល់ខាងលើរបស់លោក ចូ បៃឌិន ធ្វើឡើងនៅក្នុងសុន្ទរកថាមួយទៅកាន់មេដឹកនាំនៃប្រទេសដែនកោះប៉ាស៊ីហ្វិក នៅឯទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយការថ្កោលទោសការបោះឆ្នោតប្រជាមតិរៀបចំឡើង ដោយក្រុមមន្ត្រីលើកបន្តុបដោយ រុស្ស៉ី នៅក្នុងតំបន់របស់អ៊ុយក្រែនថាជា«ទង្វើមិនចេះអៀនខ្មាស»។

លោក បៃឌិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់បញ្ជាក់ឱ្យកាន់តែច្បាស់ថាសហរដ្ឋអាមេរិកនឹងមិនទទួល ស្គាល់ការទាមទាររបស់រុស្ស៉ីលើអធិបតេយ្យរបស់អ៊ុយក្រែនជាដាច់ខាត។ ការឈ្លានពានរបស់ រុស្ស៉ីក្នុងមហិច្ឆតាចក្រពត្ដិនិយម គឺជាទង្វើបំពានយ៉ាងច្បាស់លើធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងគោលការណ៍គ្រឹះនៃការគោរពអធិបតេយ្យ និងបូរណភាពនៃរដ្ឋដទៃ»។

លោក ពូទីន គ្រោងនឹងប្រកាសពីការបញ្ចូលតំបន់ Kherson និងតំបន់Zaporizhzhia រួមទាំង តំបន់២ ផ្សេងទៀតរបស់អ៊ុយក្រែន គឺលូហាន និងដូណេត ក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ីជាផ្លូវការនៅម៉ោង ៣រសៀល ថ្ងៃសុក្រនេះ (ម៉ោងនៅទីក្រុង មូស្គូ»។ តំបន់ ទាំងបួននេះបូកបញ្ចូលគ្នា មានទំហំស្មើនឹង១៥ភាគរយនៃទឹកដីអ៊ុយក្រែន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com