ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
តុលាការមីយ៉ានម៉ា សម្រេចបន្ថែមទោសជាប់គុបបន្ថែម៣ឆ្នាំទៀតដល់លោកស្រីអោងសាន ស៊ូជី
ថ្ងៃទី ៖ 29-09-2022, ដោយ​​ admin , 153 Views
                     
មីយ៉ាន់ម៉ា : តុលាការមីយ៉ានម៉ានៅថ្ងៃទី២៩ខែកញ្ញា បានកាត់ទោសលោកស្រីអោន សានស៊ូជី និងអ្នកសេដ្ឋកិច្ច ជនជាតិអូស្ត្រាលី Sean Turnell ទទួលទោសជាប់គុកបន្ថែម៣ឆ្នាំទៀត ពីបទបំពានច្បាប់សម្ងាត់របស់ជាតិ។

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ ថា នៅថ្ងៃព្រហស្បតិ៍នេះ តុលាការនៅប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នស្ថិតក្រោម ការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធា បានសម្រេចផ្តន្ទាទោសអតីតមេដឹកនាំ លោកស្រី អោងសាន ស៊ូជី ព្រមទាំងអតីតទីប្រឹក្សាសេដ្ឋកិច្ចជាប់គុកម្នាក់៣ឆ្នាំបន្ថែមទៀត។

លោកស្រី ស៊ូជី និងលោក ថឺនណេល ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់កិច្ចការសម្ងាត់រដ្ឋ ដែលមានទម្ងន់ទោសជាអតិបរមាគឺ ១៤ឆ្នាំក្នុងពន្ធនាគារ ខណៈអ្នកទាំងពីរសុទ្ធតែបានប្រកាន់ជំហរថា មិនបានប្រព្រឹត្តអ្វីខុសដូចការចោទប្រកាន់ឡើយ។

ប្រភពដែលដឹងលឺអំពីសវនាការកាត់ទោស ដែលត្រូវបានធ្វើឡើងដោយមិនបើកចំហ នៅឯរដ្ឋធានីណៃពិដោនេះ បានបង្ហើបប្រាប់ថា លោកស្រី ស៊ូជី និងលោក ថឺនណេល ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់៣ឆ្នាំ។

ក្នុងសំណុំរឿងដាច់ដោយឡែក កាលពីពេលកន្លងមក លោកស្រី អោងសាន ស៊ូជី គឺត្រូវបានតុលាការកាត់ទោសឱ្យជាប់ ពន្ធនាគារសរុបរយៈពេលជាង ១៧ឆ្នាំរួចស្រេចហើយ ដោយការចោទប្រកាន់ភាគច្រើន ពាក់ព័ន្ធនឹងអំពើពុករលួយ។

ពាក់ព័ន្ធនឹងការឃុំខ្លួនលោក សន ថឺនណេល នៅមីយ៉ាន់ម៉ា រដ្ឋាភិបាលអូស្រ្តាលី ធ្លាប់បានទទូចឱ្យមានការដោះលែងលោកវិញជាបន្ទាន់ ហើយច្រានចោល ការសម្រេចចិត្តរបស់តុលាការមីយ៉ាន់ម៉ា ក្នុងការបើកសវនាការជំនុំជម្រះក្តីលើរូបលោក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com