ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បន្ទាប់ពីវាយប្រហារប្រទេសគុយបា ព្យុះ ឡាន បន្តទៅវាយប្រហាររដ្ឋ ហ្ល័រីដាអាមេរិក
ថ្ងៃទី ៖ 29-09-2022, ដោយ​​ admin , 217 Views
                     
អាមេរិក : នៅក្នុងប្រទេសគុយបាន ព្យុះកំណាច ឡាន បានបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតពលរដ្ឋ ក៏ដូចជាបង្កឲ្យដាច់ប្រព័ន្ធអគ្គិសនីទូទាំងប្រទេស។ ក្នុងពេលនេះព្យុះកំណាចកំពុងតែសំដៅទៅកាន់ទឹកដីរដ្ឋហ្ល័រីដាអាមរិក។

ព្យុះ Lan បានបង្កើនកម្រិតខ្លាំងជាងមុន ហើយធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃទី២៨ខែកញ្ញា ។ មជ្ឈមណ្ឌលព្យាករណ៍ពីខ្យល់ព្យុះអាមេរិកបានបញ្ជាក់ថានឹងមានរលកធំៗ ខ្យល់ខ្លាំងដ៏គ្រោះថ្នាក់បង្កឡើងដោយព្យុះ «ឡាន»។

តាមការព្យាករណ៍នឹងមានល្បឿនខ្យល់ដល់ទៅ២២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមានកម្រិតទឹកភ្លៀងដល់ទៅ៣០៥មិលី្លម៉ែត្រ។ សារព័ត៌មាន Reuters បានផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះថា ព្យុះ ឡានបានចាប់ផ្ដើមវាយប្រហារលើរដ្ឋផ្លរីដា របស់សហរដ្ឋអាមេរិកហើយនៅថ្ងៃទី២៨ខែកញ្ញា(ពេលវេលាអាមេរិក ) ដោយបង្កឱ្យមានគ្រោះទឹកជំនន់ ផ្ទះជាង១លានគ្រួសារគ្មានអគ្គិសនីប្រើប្រាស់ និងជើងហោះហើរជាច្រើនត្រូវបានលុបចោល។

ព្យុះ ឡាន ដែលត្រូវបានចាត់បញ្ចូលជាព្យុះហឺរីខិនកម្រិតទី៤ បានបក់បោកទៅដល់តំបន់ដែនកោះ Cayo Costa នៃរដ្ឋផ្លរីដា កាលពីវេលាម៉ោងជាង៣រសៀល កាលពីថ្ងៃពុធសប្ដាហ៍នេះ ជាមួយល្បឿនខ្យល់បក់ដល់ទៅ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយដែលល្បឿនខ្យល់នេះគឺជា កម្រិតធ្ងន់ធ្ងរមួយ បន្ទាប់ពីព្យុះហឺរីខិនកម្រិតទី៥ ដែលជាកម្រិតធ្ងន់ធ្ងរបំផុត។

បើតាមអាជ្ញាធរឧតុនិយមអាមេរិក ព្យុះហឺរីខិននេះក៏អាចនឹងនាំមកភ្លៀងធ្លាក់ខ្លាំងផងដែរជាមួយកម្រិតទឹកភ្លៀង ៧៦សង់ទីម៉ែត្រ នៅផ្នែកមួយចំនួននៃរដ្ឋ ផ្លរីដា ស្របពេលប្រជាជនជាង ២.៥លាននាក់ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com