លោក វ៉ី សំណាង បានថ្លែងថាខេត្តកំពង់ស្ពឺនិងអាចមានភ្លៀងពីបង្គួរទៅច្រើននាពេលខាងមុខ ដែលអាចបង្កឱ្យកើតមានជាជំនន់ទឹកភ្លៀងធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋាន ការរស់នៅ ស្រែចំការ សត្វចញ្ចឹមរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលរស់នៅតាមតំបន់ប្រឈមខ្លាំង។ករណីនេះគឺដោយសារប្រទេសកម្ពុជានិងរងព្យុះទី១៦ឈ្មោះ ណូរុ(Noru)ដែលវិវត្តន៍ទៅជាព្យុះទីហ្វុងTyនៅពេលបក់ចូលមកកៀកនិងឆ្នេរភាគកណ្តាលនៃប្រទេសវៀតណាម។ហើយព្យុះនេះនិងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន រួមផ្សំជាមួយនិងបរិមាណទឹកភ្លៀងដែលហូរមកពីតំបន់ខាងលើបន្ថែមទៀតបង្កជាទៅជំនន់ទឹកភ្លៀង។
អភិបាលខេត្តកំពង់ស្ពឺបានក្រើនរំលឹកថាដើម្បីធានាដល់សុវត្ថិភាពនិងបង្ការនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗបានទាន់ពេលវេលា សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺត្រូវបង្កើនការប្រុងប្រយត្ន័ខ្ពស់ដើម្បីជៀសវាងការកើតមានគ្រោះថ្នាក់ជាយថាហេតុបង្កឡើងដោយទឹកជំនន់នេះ។ហើយអ្វីដែលកាន់តែពិសេសជាងនេះគឺត្រូវត្រៀមលក្ខណៈឱ្យស្រេចក្នុងការជម្លៀសមកកាន់ទីទួលសុវត្ថិភាពក្នុងពេលដែលជំនន់មកដល់ ៕