ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ចាប់ខ្លួនអ្នកសារព័ត៌មានម្នាក់ ខណៈបាញ់រថយន្តអ្នកដំណើរ និងបាញ់ជាច្រើនគ្រាប់ បង្អួតអ្នកភ្នំពេញ
ថ្ងៃទី ៖ 27-09-2022, ដោយ​​ admin , 1597 Views
                     
ភ្នំពេញ : បុរសម្នាក់ដែលសមត្ថកិច្ចអះអាងថា ជាអ្នកសារព័ត៌មាន នៅរសៀលទី២៧កញ្ញានេះ ត្រូវកម្លាំងប៉ូលិសស្រុកអង្គស្នួល ខេត្តកណ្ដាលចាប់ខ្លួន នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោយពីបាញ់បោះជាច្រើនគ្រាប់ និងបន្តបាញ់រថយន្តអ្នកដំណើរនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យព្រោះតែខឹងប្រពន្ធបានដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ ត្រូវសមត្ថកិច្ចដេញឃាត់បាន នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ។

បើតាមសមត្ថកិច្ច ជនរងគ្រោះមាន២នាក់ ១-ឈ្មោះ សួង បូនិច ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ម្ចាស់រថយន្តកាមរីបាឡែន)។ ២-ឈ្មោះ ណាត បូផាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅរោងការ នៅភូមិគម្ពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ម្ចាស់រថយន្តហាយឡែនឌ័រ)។ ដោយឡែកជនសង្ស័យ ឈ្មោះ ញឹក សុវុត្ថា ហៅស្រួច ហៅ ថាច(មានសារធាតុញៀន) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយកសារព័ត៌មាន សង្គមអភិវឌ្ឍន៍ មានទីលំនៅ នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

វត្ថុតាងដកហូតបាន ១-អាវុធខ្លីម៉ាក G-Lock19 (ឡុក19) (USA) RTP75555 ០១ដើម បង់០១ គ្រាប់០១ សំបក កាទូសចំនួន០២ ។ ២-ប័ណ្ណព័ត៌មាន គេហទំព័រសង្គមអភិវឌ្ឍន៍ ០១ និងលិខិតបញ្ជាបេសកម្ម ០១។ ៣-កាបូបស្ពាយសម្រាប់អាវុធ ០១ កូនសោឡានលុចស៊ីស ០១ និងជ័រសម្រាប់ដាក់គ្រាប់កាំភ្លើង ចំនួន០២ ។ ៤-ម៉ូតូមួយគ្រឿងម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ស្លាក លេខភ្នំពេញ 1JE-3621 កាន់អាវុធខ្លីមួយដើម បាញ់រថយន្ដអ្នកដំណើរតាមដងផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្ដាលឱ្យរថយន្ត២គ្រឿងរងការខូចខាត ក្នុងនោះមាន រថយន្ត ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ឆ្នាំ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ 2BC-4568 ត្រូវចំទ្វាមុខ ខាងស្ដាំ ០១គ្រាប់ និងរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ឆ្នាំ២០០១ ពាក់ស្លាកលេខ ភ្នំពេញ 2AD-4931 ត្រូវចំស្តុបឆ្វេង ខាងក្រោយ ០១គ្រាប់ និងចំថ្ពាល់មុខខាងឆ្វេង ០១គ្រាប់។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍បានតាមស្ទាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុច ផ្លូវជាតិលេខ៤ ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយក៍បាននាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួនាំបន្តតាមនីតិវិធី។

ចម្លើយសារភាពជនសង្ស័យថា ខ្លួនបានបាញ់ ចំនួន៤គ្រាប់ ត្រូវរថយន្ត៣គ្រាប់ មុនពេលមកដល់ស្រុកអង្គស្នួល គឺបានបាញ់នៅភ្នំពេញ ជាច្រើនគ្រាប់ ។ មូលហេតុ គឺ ខឹងប្រពន្ធ តែសមត្ថកិច្ចជំនាញកំពុងសាកសួរតាមនីតិវិធីបន្ត ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com