ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ការយកឈ្មោះផលិតផលដែលយុវជននិងកុមារបានស្គាល់ដាក់លើបារីអេឡិចត្រូនិក គឺជាយុទ្ធសាស្រ្ត ក្នុងទាក់ទាញអ្នកប្រើប្រាស់ថ្មី
ថ្ងៃទី ៖ 27-09-2022, ដោយ​​ admin , 144 Views
                     
ភ្នំពេញ : សម្ព័ន្ធកម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង និងអង្គការចលនាដើម្បីសុខភាពកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានរួមមួយ ស្តីពីការយកឈ្មោះ ផលិតផល ដែលយុវជននិងកុមារបានស្គាល់ស្រាប់ដាក់លើបារីអេឡិចត្រូនិកដើម្បីទាក់ទាញអ្នកប្រើប្រាស់ថ្មី។

ប្រភពដដែលបានបញ្ជាក់ថា ទោះបីជាបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ត្រូវបានរាជរដ្ឋាភិបាល ហាមឃាត់មិនឲ្យប្រើប្រាស់ នាំចូល និងចែកចាយលក់ក៏ដោយ ក៏នៅតែមានការផ្សព្ចផ្សាយលក់ផលិតផល ទាំងនេះ តាមបណ្តាញព័ត៌មានសង្គម។ មិនតែប៉ុណ្ណោះ អ្នកផលិតបារីអេឡិចត្រូនិកបានផលិតទឹក សូលុយស្យុងរសជាតិដោយភ្ជាប់ទៅនឹងម៉ាកផលិតផលមួយចំនួនដែលយុវជន និង កុមារបានស្គាល់ស្រាប់ ដូចជា ភេសជ្ជៈកូកាកូឡា (Coca Cola) ប៉ិបស៊ី (Pepsi) ហ្វាន់តា (Fanta) គោជល់ (RedBull) ស្ករកៅស៊ូឌុបបលមីន (Duoblemint) និង ស្ករផ្លេ (Play) ជាដើម។

ទាំងនេះបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា គោលដៅនៃផលិតផលបារីអេឡិចត្រូនិកនេះ គឺទាក់ទាញ អ្នកជក់ថ្មី ដែលជាយុវជន និង កុមារ ស្របពេលដែលមនុស្សកំពុងមានទំនោរបោះបង់ទម្លាប់ប្រើប្រាស់បារី ធម្មតា។

បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់។ វាផ្ទុកជាតិនីកូទីន ដែលធ្វើឲ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះកុមារនិងយុវជន។ នីកូទីននេះ ក៏បង្កឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ការលូតលាស់ ខួរក្បាលរបស់កុមារ។ ចំពោះយុវជន នីកូទីន ធ្វើឱ្យមានការចងចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្រ។

ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែន គ្លីសេរីនគ្លីកូល វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួតនិងបេះដូង។ ប៉ុន្តែ វាត្រូវបានផ្សព្វផ្សាយបំភាន់ ដោយអ្នក ចែកចាយ និងអ្នកផលិតថាជាផលិតផលជួយដល់ការផ្ដាច់បារី។

ជាក់ស្ដែងវាពុំដូចអ្វីដែលពួកគេបានលើកឡើងឡើយ។ អ្នកប្រើប្រាស់បារីអេឡិចត្រូនិកនឹងមានទំនោរប្រើប្រាស់បារីច្រើនជាងមុនទ្វេដង។ គួរបញ្ជាក់ផងដែរថាផលិតផលបារីអេឡិចត្រូនិក គឺជាផលិតផលដែលត្រូវបានហាមឃាត់ការចែកចាយ ធ្វើអាជីវកម្ម និងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា យោងតាមសេចក្ដីណែនាំ ស្ដីពី ការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (Sisha) និងបារីអេឡិចត្រូនិក (E-Cigarette) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៤។

យោងតាមការសិក្សាប្រមូលទិន្នន័យដោយ CDC នៃសហរដ្ឋអាមេរិក ចាប់ពីខែ សីហា ឆ្នាំ ២០១៩ ដល់ខែ កុម្ភៈ ឆ្នាំ ២០២០ បានបង្ហាញថាមានប្រជាជនអាមេរិកចំនួន២៨០៧នាក់ ឈឺ និង៦៨នាក់ បានស្លាប់ ដោយសារ តែជំងឺសួត ដែលបណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com