ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ខ្សឹប ៖ មេគយខេត្តស្វាយរៀង លោក ហេង សំបូរ ជានរណា ?
ថ្ងៃទី ៖ 27-09-2022, ដោយ​​ admin , 345 Views
                     
ស្វាយរៀង : លោក ហេង សំបូរ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានប្រកាសជាផ្លូវការតែងតាំងជាប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀងជំនួសលោក ខៀវ សារឿន ដែលត្រូវផ្លាស់ទៅធ្វើជាប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ ។ ក្រៅពីប្រកាស លោក ហេង សំបូរ ជាផ្លូវការ លោក ចាន់ តារា ដែលគេដឹងថា ជាសាច់ញាតិ ក៍ត្រូវបានប្រកាសឱ្យធ្វើជាប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងផងដែរ ។

រៀងរាល់ប្រកាសចូលកាន់តំណែងជាផ្លូវការ អាជា្ញធរតែងតែក្រើនរំលឹកមន្រ្តីគយគ្រប់ៗរូប ដោយឱ្យបន្តដឹកនាំឲ្យបានល្អប្រសើរ និងត្រូវសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញឆ្លងកាត់ឲ្យបានត្រឹមត្រូវ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទផងដែរ។

ប្រភពពីមន្ត្រីគយក្នុងខេត្តស្វាយរៀង បានខ្សឹបខ្សៀវថា មុនពេល លោក ហេង សំបូរ មកទទួលតំណែងថ្មី ជាប្រធានសាខាគយខេត្តស្វាយរៀង លោកធ្លាប់ធ្វើជាមេគយនៅខេត្តកំពត អស់រយៈពេលជាច្រើនឆ្នាំ។

ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង រួចមកគឺលោក ហេង សំបូរ មិនទាន់ចាត់វិធានការទប់ស្កាត់រឿងអាស្រូវនិងអំពើពុករលួយរបស់លោក ឃុត សាលីន ដែលជាប្រធានការិយាល័យគយច្រកទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង នៅឡើយទេ។

ប្រភពខ្សឹបទៀតថា លោក ហេង សំបូរ កំពុងយកជំនាញពុករលួយ កាលនៅធ្វើជាមេគយខេត្តកំពត មកអនុវត្តន៍ក្នុងខេត្តស្វាយរៀង យ៉ាងសុខស្រួលទៅលើឈ្មួញរកស៊ីខុសច្បាប់ ។

តាមការខ្សឹបខ្សៀវពីមន្រ្តីគយខេត្តស្វាយរៀងថា លោក ហេង សំបូរ ដោយសារមានខ្នងបង្អែករឹងមាំទើប លោកមានឥទ្ធិពល មកយកតំណែងជាមេគយខេត្តស្វាយរៀង ជំនួសលោក ខៀវ សារឿន បាន ។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនិងក្រុមអាជីវករនាំចូលទំនិញពីប្រទេសវៀតណាម តាមច្រកទ្វេភាគីបុសមន បានឲ្យដឹងថា មួយរយៈកន្លងទៅនេះ មនុស្សរបស់លោក ឃុត សាលីន ដែលឈរជើងមុខស្នាក់ការការិយាល័យគយច្រកបុសមន បានតម្រូវឲ្យពួកគាត់បង់លុយដោយមិនទទួលបានបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវនោះទេ។

ប្រជាពលរដ្ឋនិងក្រុមអាជីវករនៅខាងមុខស្នាក់ការការិយាល័យគយច្រកទ្វេភាគីបុសមន បានអះអាងថា ពួកគេធ្វើអ្វីៗតាមបញ្ជារបស់លោក ឃុត សាលីន ដែលមាន លោក ហេង សំបូរ ជាអ្នកនៅពីក្រោយខ្នង ហេតុនេះហើយទើបប្រជាពលរដ្ឋនិងអាជីវករមិនហ៊ានតវ៉ា។ បញ្ហានេះប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ទេនោះគឺលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកទ្វេភាគីបុសមន មិនហ៊ានធ្វើអ្វីៗតាមអំពោះចិត្តរបស់ខ្លួនទៀតទេ ។

បើតាមសេចក្ដីរាយការណ៍ លោក ហេង សំបូរ បច្ចុប្បន្នកំពុងកៀកគរ បក្សពួកនិងសាច់ញាតិឱ្យទៅនៅក្បែរខ្លួន ឬកាន់កាប់តាមតំបន់និងការិយាល័យច្រកសំខាន់ៗ តើហេតុអ្វីបានជាលោក មានឥទ្ធិពល ស្រដៀង លោក គុណ ញឹម មេគយធំនៅកម្ពុជា ។

យ៉ាងណាក៍ដោយជុំវិញបញ្ហានេះ សារព័ត៌មាន Cam Post នឹងរងចាំការស្រាយបំភ្លឺ ពីលោក ហេង សំបូរ លោក ឃុត សាលីន និង លោក ចាន់ តារា ប្រសិនបើករណីនេះមិនដូចតាមការលើកឡើង ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com