ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ស្ទឹងស្ទោងហក់ឡើងហួសកម្រិត បណ្ដាលឱ្យទឹកភ្លៀងជន់ហូរហៀរពេញផ្លូវជាតិលេខ៦A កកស្ទះអ្នកដំណើរឆ្លងកាត់
ថ្ងៃទី ៖ 26-09-2022, ដោយ​​ admin , 196 Views
                     
កំពង់ធំ : រយៈពេលប៉ុន្មានថ្ងៃនេះទឹកភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់តាមតំបន់និងខេត្តមួយចំនួនរហូតមានការជន់លិចនិងជួយសង្រ្គោះដោយអាជា្ញធរមូលដ្ឋាន ។

យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹកនិងឧត្តុនិយម បានផ្សាយកាលពីថ្ងៃទី២៥ កញ្ញាថា រយៈពេល៤ទៅ៥ថ្ងៃកន្លងមកជាប់ៗគ្នា នៅផ្នែកខាងលើនៃផ្ទៃរងទឹកភ្លៀងអាងស្ទឹងស្ទោង ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តកំពង់ធំ បានធ្វើឲ្យស្ទឹងស្ទោង ជន់មានសន្ទុះហក់ឡើងរយៈពេល៣ថ្ងៃកន្លងមកនេះ ។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ នៅស្ថានីយវាស់កំពស់ទឹកស្រុកស្ទោង ទឹកឡើងដល់កម្រិតកំពស់ឲ្យមានការប្រុងប្រយ័ត្នហើយគឺ ៥,៨០ម៉ែត្រ ហើយជាក់ស្តែងថ្ងៃនេះផងដែរទឹកជំនន់ស្ទឹងបានហូរហៀរកាត់លើផ្លូវជាតិលេខ៦ មានបណ្តោយ ១គីឡូម៉ែត្រ កំពស់ប្រហែល ១០សង់ទីម៉ែត្រ ស្ថិតនៅភូមិត្នោតនិងភូមិត្រាច ឃុំកំពង់ចិនជើង ( ទីរួមស្រុក ) ស្រុកស្ទោង ។

ជាមួយគ្នានោះក្រសួងក៍បានជូនដំណឹងថា ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា នៅភាគពាយព្យនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន បូកផ្សំនឹងបរិមាណ ទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀត អាចបង្កឲ្យទីទំនាបជាប់ផ្លូវទឹកប្រឈមនឹងជំនន់ទឹកភ្លៀង (Flash flood)។

ក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ បណ្តាខេត្តនៅភាគពាយព្យ មានខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន បូកផ្សំនឹងបរិមាណ ទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀត អាចបង្កឲ្យទីទំនាបជាប់ផ្លូវទឹក និងផ្លូវទឹកនៅក្នុងភូមិសាស្ត្រនៃបណ្តាខេត្តទាំងនោះ ប្រឈមនឹងជំនន់ទឹកភ្លៀង (Flash flood) និងជំនន់ដោយបរិមាណ ទឹកហួសកម្រិត (Overflow) ។ ចំណែកបណ្តាខេត្តដទៃទៀត និងរាជធានីភ្នំពេញ មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លើកលែងតែបណ្តាខេត្តជាប់មាត់សមុទ្រ មានខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលអាចមានភ្លៀងធ្លាក់ច្រើន ។ នៅលើផ្ទៃសមុទ្រក៏នឹងមានភ្លៀងច្រើន ខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ ។ ទន្ទឹមនេះ ភ្លៀងនឹងបន្តធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គ ដែលអាចធ្វើឲ្យទឹកទន្លេមេគង្គ មានការងើបកើនឡើងវិញជាបន្តបន្ទាប់ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ។

គិតត្រឹមថ្ងៃទី២៦ កញ្ញានេះ ទឹកភ្លៀងនៅតែបន្តធ្លាក់យ៉ាងច្រើន រហូតតំបន់ខ្លះនៅតែបន្តជន់លិច ក្នុងនោះមានខេត្តកំពង់ស្ពឺ កំពង់ធំ សៀមរាប ព្រះវិហារ ខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យជាដើម ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com