ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្តីអរគុណអាជ្ញាធរ ដែលបានការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបៀបរៀបរយ និងសម្រួលចរាចរណ៍ ជូនពលរដ្ឋ ក្នុងពេលបុណ្យភ្ជុំ
ថ្ងៃទី ៖ 23-09-2022, ដោយ​​ admin , 134 Views
                     
ភ្នំពេញ : ថ្ងៃទី២៣ កញ្ញានេះ ត្រូវនឹងថ្ងៃ១៣រោច ខែភទ្របទ​ គឺជាថ្ងៃកាន់បិណ្ឌ​១៣នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។

បិណ្ឌទី១៣ នេះគឺជាថ្ងៃដែលប្រជាពលរដ្ឋ កម្មករ កម្មាការិនី អាជីវករមួយចំនួន បានធ្វើដំណើរជាបន្តបន្ទាប់ទៅកាន់ស្រុកកំណើតដើម្បីជួបជុំ ឪពុកម្ដាយ បងប្អូនសាចលើញាតិ ដើម្បីធ្វើបុណ្យនៅតាមវត្តអារាម ក៏ដូចជានៅតាមផ្ទះ និងរីករាយជួបជុំគ្រួសារ ហើយប្រជាពលរដ្ឋខ្លះទៀត ក៏បានចាប់ផ្ដើមធ្វើដំណើរកម្សាន្តជុំគ្រួសារ ទៅកាន់តំបន់ទេសចរណ៍ផ្សេងៗ ។

នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារជូនពរ បងប្អូនកូនក្មួយ កម្មករ កម្មការិនី ប្រជាពលរដ្ឋទទួលបានសុវត្ថិភាពក្នុងការធ្ធ្វើដំណើរ សុខភាពល្អ និង រីករាយជាមួយក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្យ ព្រមទាំងត្រូវយកចិត្តទុកដាក់ថែរក្សា ការពារសុខភាព ពិសេសត្រូវប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ។

ក្រៅពីនោះ សម្ដេចសូមអរគុណដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ បង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com