ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាជា្ញធរខេត្តកំពង់ស្ពឺចាប់ផ្តើមបង្ក្រាបល្បែងស៊ីសងតាមអនឡាញ ក្រោយមានបទបញ្ជារដ្ឋាភិបាល
ថ្ងៃទី ៖ 23-09-2022, ដោយ​​ admin , 131 Views
                     
កំពង់ស្ពឺ : ក្រោយពីរាជរដ្ឋាភិបាល បានចេញបញ្ជាយ៉ាងកំហិតចំពោះល្បែងស៊ីសងគ្រប់ប្រភេទ អាជា្ញធរខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាឱ្យរដ្ឋលក្រុងច្បារមន ចុះពិនិត្យរាល់ទីតាំលេងល្បែងគ្រប់ប្រភេទ ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២២ លោក ទឹម ផានូ អភិបាលនៃគណៈអភិបាលក្រុងច្បារមន និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងច្បារមន រួមមានកម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងកងរាជអាវុធហត្ថក្រុង បានចុះពិនិត្យ និងបង្រ្កាបទីតាំងល្បែងអនឡាញដែលបើកធ្វើអាជីវកម្មដោយខុសច្បាប់មាន់ជល់តាម Online ចាក់តាមទូរស័ព្ទ ដែលមិនគោរពតាមបទបញ្ជារាជរដ្ឋាភិបាល ។

លោក ទឹម ផានូ អភិបាលក្រុងច្បារមន បានឱ្យដឹងថា ក្រុមការងារ សហការជាកងកម្លាំងចម្រុះ បានចុះពិនិត្យក្នុងតូបលក់កាហ្វេមួយកន្លែងមានបង្កប់ល្បែងជល់មាន់តាមទូរទស្សន៍ស្ថិតនៅចំណុចបេនឡានផ្សារកំពង់ស្ពឺ  ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

លោកអភិបាលក្រុងបានបន្តថា ជាមួយគ្នានោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ សុខុម វណ្ណលីដា ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិក្រាំងពលទេព សង្កាត់ច្បារមន ក្រុងច្បារមន ទី២- ឈ្មោះ វឿន សុវី ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិខ្ទុំក្រាំង សង្កាត់ច្បារមន ក្រុងច្បារមន ។

កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន លុយខ្មែរចំនួន ២,៣០០,០០០ (ពីរលានបីសែនរៀលគត់) កុំព្យូទ័រចំនួន០១គ្រឿង ទូរទស្សន៍ចំនួន០២គ្រឿង ស៊ីភីយូចំនួន០១គ្រឿង ដុំWiFiចំនួន០១គ្រឿង ទូរស័ព្ទម៉ាកOppoចំនួន០១គ្រឿង និងម៉ូតូScoopyចំនួន០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ-1O 2514 ។ ករណីខាងលើនេះសមត្ថកិច្ច បានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com