ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ព្រឹកនេះរថយន្តក្រុងជិត២០០គ្រឿង ចេញប្រតិបត្តិការដឹកពលរដ្ឋទៅស្រុកកំណើតមិនយកលុយ ក្រោយបទបញ្ជានាយករដ្ឋមន្រ្តី
ថ្ងៃទី ៖ 23-09-2022, ដោយ​​ admin , 109 Views
                     
ភ្នំពេញ : ក្រោយផ្អាកជួបជុំរយៈពេល២ឆ្នាំ បន្ទាប់ពីជំងឺកូវីដ ១៩ វាយសង្រ្គប់ហើយនោះ ពេលនេះជាលើកដំបូងហើយដែលរថយន្តក្រុងបានចេញប្រតិបត្តិដឹកពលរដ្ឋទៅកាន់ស្រុកភូមិកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ។

តាមការលើកឡើង ប្រជាពលរដ្ឋមិនបាច់ចាំតថ្លៃតាក់សុីដូចពីមុនទៀតទេ ហើយនេះក៏មិនមែនជាលើកទី១ដែរ ដែលថ្នាក់រដ្ឋាភិបាលបានយកចិត្តទុកដាក់ និងចាត់ចែងរថយន្តក្រុងដឹកជូនប្រជាពលរដ្ឋទៅស្រុកពេលបុណ្យទាន ដោយឥតគិតថ្លៃ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់រថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់ដឹកបងប្អូនប្រពលរដ្ឋទៅលេងស្រុកភូមិកំនើត នាឱកាសបុណ្យភ្ជុំឆ្នាំនេះ ដោយមិនគិតថវិកា តាមរយ:រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០២២​ ក្រោមវត្តមាន លោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ អញ្ជេីញចុះពិនិត្យនៃការចេញដំណេីរបងប្អូនប្រជាពលរដ្ឋចេញទៅស្រុកកំណេីតតាមរយ:រថយន្តក្រុងទាំងនោះ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com