ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
អាជ្ញាធរ បង្ក្រាបករណីជួញដូរ ចាត់ចែងនូវសារធាតុញៀន និងឃាត់ខ្លួនអ្នកពាក់ព័ន្ធ ១២នាក់
ថ្ងៃទី ៖ 28-11-2026, ដោយ​​ Dara007 , 14 Views
                     
កំពង់ធំៈ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង បានចេញប្រតិបត្តិការបង្ក្រាបករណីជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន១២នាក់ និងវត្ថុតាងមួយចំនួនទៀត

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង សរុបចំនួន១០នាក់ មធ្យោបាយ រថយន្តចំនួន០២គ្រឿង ម៉ូតូចំនួន០៣គ្រឿង ដឹកនាំដោយ លោកអនុសេនីយ៍ទោ ជា គឹមលេង នាយរងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣ទីតាំង ស្ថិតនៅក្នុងភូមិស្ពានគ្រង ភូមិជីអាប់ និងភូមិសណ្ដាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ • ជាលទ្ធផល : ឃាត់ខ្លួនជនសង្ស័យ ចំនួន១២នាក់ រួមមាន÷ ១-ឈ្មោះ ថន បូរិន្ទ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្ពានគ្រង ឃុំចំណាយក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ២-ឈ្មោះ ប៉ាត ចន្ថា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដូនល្អ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ៣-ឈ្មោះ ឡូត ប៊ុនណា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសណ្ដាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ៤-ឈ្មោះ លូន សៅ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអណ្ដូងត្រុំ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ៥-ឈ្មោះ សេក សង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអណ្ដូងត្រុំ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ៦-ឈ្មោះ ផាក់ សុផាត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិនាងណយ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ៧-ឈ្មោះ ធន់ ឆាន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិនាងណយ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ៨-ឈ្មោះ ហេង វណ្ណធី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិនាងណយ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ៩-ឈ្មោះ ហង អាង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិល្ហុង ឃុំចំណាលើ ស្រុកស្ទោងខេត្តកំពង់ធំ ១០-ឈ្មោះ ភើក ណាក់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិល្ហុង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ១១-ឈ្មោះ ថង ប៊ុនលឿង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្ពានក្រុង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ១២-ឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងនោះចាប់យកវត្ថុតាង រួមមាន÷ ម៉ូតូចំនួន០៨គ្រឿង ទូរស័ព្ទដៃចំនួន១០គ្រឿង ម្សៅក្រាមពណ៌សថ្លាជាសារធាតុញៀន ចំនួន០៨កញ្ចប់ (ធំ១កញ្ចប់ តូច៧កញ្ចប់) ទម្ងន់២,៧២ក្រាម (ថ្លឹងទាំងសំបកថង់) និងសម្ភារៈប្រើប្រាស់វេចខ្ចប់សារធាតុញៀនមួយចំនួនទៀត។

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង តាមនីតិវិធីបញ្ជូនទៅតុលាការ។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com