ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត១៣ម៉ឺននាក់បានធ្វើដំណើរកម្សាន្ដនៅក្នុងខេត្តបាត់ដំបងក្នុងឱកាសបុណ្យអុំទូក៣ថ្ងៃ
ថ្ងៃទី ៖ 26-11-2026, ដោយ​​ Dara007 , 75 Views
                     
បាត់ដំបងៈ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត១៣ម៉ឺននាក់បានធ្វើដំណើរកម្សាន្តសប្បាយរីករាយនៅតាមគោលដៅ និងរមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តបាត់ដំបង។

លោកគូសបញ្ជាក់ថា ការធ្វើដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ទឹកដីខេត្តបាត់ដំបងបានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ មានសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពល្អប្រសើរក្រោមការចូលរួមសម្របសម្រួលពីមន្រ្តីជំនាញនៃមន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋាន និងកម្លាំងនគរបាល។

ភ្ញៀវទេសចរមកពីភ្នំពេញ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានមកដើរលេងកម្សាន្តនៅខេត្តបាត់ដំបងដែលជាទឹកដីមានទេសភាពធម្មជាតិស្រស់បំព្រង និងមានគោលដៅទេសចរណ៍ជាច្រើនកន្លែងប្រកបដោយភាពទាក់ទាញ និងមានអនាម័យបរិស្ថានល្អប្រសើរ។

ភ្ញៀវទេសចរ លើកឡើងពីភាពជាប់ចិត្តទាក់ភ្នែកនូវការអភិវឌ្ឍនៅរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តភ្នំសំពៅដែលត្រូវបានរៀបចំយ៉ាងស្អាតប្រកបដោយសោភ័ណភាព មានអនាម័យបរិស្ថានល្អ របៀបរៀបរយ និងសន្តិសុខសណ្ដាប់ធ្នាប់។

សូមបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ម្ហូបអាហារ និងមានគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com