ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
សម្ដេចធិបតី ជំរុញដល់ក្រុមផលិតករទាំងអស់ឱ្យបង្កើនការផលិតបន្ថែមទៀត
ថ្ងៃទី ៖ 21-11-2026, ដោយ​​ Dara007 , 60 Views
                     
ភ្នំពេញៈ សម្ដេចធិបតី បានជំរុញដល់ក្រុមផលិតករទាំងអស់ឱ្យបង្កើនការផលិតបន្ថែមទៀត ដើម្បីបម្រើឱ្យការប្រើប្រាស់ក្នុងប្រទេស និងនាំចេញផងដែរ។ ការជំរុញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក “ពិព័រណ៍ផលិតផលខ្មែរ” លើកទី៤ ក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ”នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្ដេចធិបតី បានជំរុញដល់ផលិតករក្នុងប្រទេស ព្យាយាមកែច្នៃអ្វីដែលមាននៅក្នុងស្រុក ដែលក្នុងនោះមានតាំងពីដំណាំដាំដុះ ត្រី សាច់នានាជាដើម ដើម្បីផលិតចេញជាផលិតផលនានាសម្រាប់ដាក់លក់ក្នុងប្រទេស និងនាំចេញ។ សម្ដេចបញ្ជាក់បន្ថែមថា ការចេះកែច្នៃនេះ គឺដើម្បីកាត់បន្ថយការនាំចូលពីបរទេស។

សម្ដេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងជាដៃគូមិនអាចខ្វះបានក្នុងការបង្កើតការងារ បង្កើតចំណូលគ្រួសារ លើកកម្ពស់ផលិតកម្ម និងតម្លៃបន្ថែមក្នុងស្រុក។

បន្ថែមពីនេះទៀតគឺបាន ជំរុញ សហគ្រាសធុនមីក្រូតូច មធ្យម មានខ្លួនតូច តែមានតួនាទីធំក្នុងការពង្រឹងភាពរឹងមាំ នៃសេដ្ឋកិច្ចគ្រួសារ មូលដ្ឋាន និងជាតិទាំងមូល។ ជាមួយគ្នានេះ សម្ដេចចង់ឃើញផលិតផលខ្មែរ ៨០% នៅតាមទីផ្សារទំនើប ជំនួសឱ្យផលិតផលនាំចូល ។

សម្ដេចមធិបតី បានបង្ហាញនូវមោទនភាពចំពោះផលិតករកម្ពុជា ដែលផលិតបាននូវផលិតផលជាច្រើន តាំងពីវិស័យកសិកម្ម សិប្បកម្ម និងឧស្សាហកម្មជាដើម ដែលក្នុងនោះមានតាំងពីទឹកត្រី ទឹកស៊ីអ៊ីវ សម្បកកង់រថយន្ត ប្រេងម៉ាស៊ីន និង Tablet ជាដើម ដើម្បីបំពេញតម្រូវការក្នុងប្រទេស និងនាំចេញ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com