ជនសង្ស័យត្រូវ លោកឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ ប្រាប់ថា ឈ្មោះ ហួរ យ៉ៃ ជាអតីតអធិការនគរបាលស្រុកព្រៃនប់ ដែលមានផ្ទះនៅខេត្តព្រះសីហនុ និងបច្ចុប្បន្នជា ស្នងការរងខេត្តកំពត ។ ជនសង្ស័យ ត្រូវបានគេរាយការណ៍ថា ត្រូវកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនពាក់ពន្ធ័គ្រឿងញៀនជិត១តោន ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្ដមសេនីយ៍ អេង ហ៊ី មិនបានបរិយាយជុំវិញអង្គហេតុរឿងនេះទេ នៅពេលCam Post សុំបំភ្លឺ ដោយលោកជម្រុញឱ្យសួរតំណាងអយ្យការទទួលបន្ទុករឿងនេះ ។ ប៉ុន្តែលោកបញ្ជាក់បែបខ្លីថា លោកមិនអាចឆ្លើយបានទេ ពីព្រោះនេះជានិតិវិធីស៊ើបអង្កេតរបស់សមត្ថកិច្ច ។