ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
ប្រធានាធិបតីបារាំង ៖ ព្រឹត្តិការណ៍ ហ្វ្រង់កូតិចលើកទី២ គឺជាលំហូរមួយដ៏ល្អ
ថ្ងៃទី ៖ 15-11-2026, ដោយ​​ admin , 51 Views
                     
ភ្នំពេញៈ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងមានប្រសាសន៍ថា រដូវកាលទី២ នៃព្រឹត្តិការណ៍ហ្វ្រង់កូតិចលើកទី២ដែលកម្ពុជារៀបចំឡើងបន្ទាប់ពីប្រទេសបារាំងនេះ គឺជាលំហូរមួយដ៏ល្អសម្រាប់កិច្ចការហ្វ្រង់កូតិច។

ក្នុងពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍ហ្វ្រង់កូតិច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក អេម៉ានុយអែល ម៉ាក្រុង នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ាក្រុង បានថ្លែងថា រដូវកាលទី២ នៃហ្វ្រង់កូតិចដែលជាអនាគតនៃប្រព័ន្ធឌីជីថលនៃកិច្ចប្រជុំអមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាលំហូរមួយដ៏ល្អសម្រាប់កិច្ចការហ្វ្រង់កូតិច ។

លោកបន្តថា ជាក់ស្តែងនៅពេលនេះ ពិភពលោកមានបច្ចេកវិទ្យាមួយដែលមានការរីកចម្រើនដ៏ខ្លាំង ។ ដូច្នេះក្រុមហ៊ុននៃបណ្តាប្រទេសចូលរួមក្នុងហ្វ្រង់កូតិចនេះ គឺជាតូអង្គដ៏សំខាន់ ។ ចំពោះការផ្លាស់ប្តូរដ៏អស្ចារ្យនៃប្រព័ន្ធបច្ចេកវិទ្យានេះ ហើយមានការប្រកួតប្រជែងនេះគឺជាបេះដូងនៃហ្វ្រង់កូហ្វូនី ។

សូមបញ្ជាក់ថា ព្រឹត្តិការហ្វ្រង់កូតិច គឺជាព្រឹត្តិការណ៍អមដ៏សំខាន់ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ មានការចូលរួមពីគណៈប្រតិភូប្រទេស និងរដ្ឋាភិបាលសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ប្រមាណជា៩០ ប្រទេស រួមជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានហិរញ្ញវត្ថុ វិនិយោគិន ធុរកិច្ចថ្មី និងអ្នកចូលរួមទស្សនាសរុបប្រមាណ១២០០ នាក់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com