ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
អគ្គលេខាធិការនៃOIF៖ កិច្ចប្រជុំហ្វ្រង់កូហ្វូនី គឺជាចំណុចប្រសព្វ នៃកិច្ចសហប្រតិបត្តិការ និងការចរចា នៅក្នុងពេលដែលពិភពលោក កំពុងត្រូវការសន្តិភាពខ្លាំង
ថ្ងៃទី ៖ 15-11-2026, ដោយ​​ admin , 35 Views
                     
ភ្នំពេញៈ លោកស្រី Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិ នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (OIF) បានថ្លែងថា កិច្ចប្រជុំហ្វ្រង់កូហ្វូនី គឺជាចំណុចប្រសព្វ នៃកិច្ចសហប្រតិបត្តិការ និងការចរចាគ្នា នៅក្នុងពេលដែលពិភពលោក កំពុងតែត្រូវការខ្លាំងណាស់ ក្នុងការចរចា និងសន្តិភាព ។

ថ្លែងក្នុងព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) លោកស្រីបានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា ជាទឹកដីនៃការចងចាំ នៃអាស៊ីអាគ្នេយ៍ ក៏ដូចជានៅចំកណ្តាលបេះដូងនៃអាស៊ីអាគ្នេយ៍ ខណៈកម្ពុជា ទទួលរៀបចំកិច្ចប្រជុំលើកទី២០ នៃហ្វ្រង់កូហ្វូនីនេះ គឺជាពេលវេលាមួយ ដែលរំលឹកឡើងវិញ នូវអនុស្សាវរីយ៍របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាព្រះវររាជបិតាស្ថាបនិកមួយរូប នៃអង្គការហ្វ្រង់កូហ្វូនី ។

លោកស្រី គូសបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ គឺមានអត្ថន័យមួយពិសេស ទៅតាមកិត្តិយសនិងរូបភាពនៃទឹកដី ដែលបានឆ្លងកាត់កម្ពុជា ដែលមានទន្លេមេគង្គ និងតាមរយៈប្រាសាទដ៏ល្អឯករបស់កម្ពុជា ដែលធ្វើឱ្យយើងយល់អំពីអ្វី ដែលជាប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយប្រទេសកម្ពុជាទាំងមូល បានបង្ហាញពីការចាប់ចិត្ត ទៅលើភាសារួមរបស់យើង គឺភាសាបារាំង និងសហគមន៍របស់យើង នៅក្នុងពិភពលោកទាំងមូល ។

ក្នុងនោះលោកស្រី គោរពថ្លែងអំណរគុណ ដល់ព្រះករុណាព្រះបរមរតនកោដ្ឋ ដែលជាព្រះរាជបិតារបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ១៩៧០ ទាំងបួននាក់ តែងតែគិតថា អាចបានគិតថាប្រហែលជាមិនអាចទៅរួចទេ ប៉ុន្តែតាមពិតទៅពួកគាត់ គឺជាអ្នកមានចក្ខុវិស័យវែងឆ្ងាយ ស្ទើរតែ៣០ឆ្នាំ ដែលហ្វ្រង់កូហ្វូនីនៅវៀតណាម ហើយហ្វ្រង់កូហ្វូនី បានត្រឡប់មកនៅអាស៊ីវិញ នៅពេលដែលមនុស្សមួយចំនួនគិតថា វាហួសសម័យទៅហើយ ។

ក្នុងនោះលោកស្រី បន្ថែមថា យើងខ្ញុំគឺជាយើងទាំងអស់គ្នា គឺជាសហគមន៍អន្តរជាតិ ដែលមានវត្តមាន នៅក្នុងទ្វីបទាំង៥ ដែលមានតំណាងមកពីប្រទេស និងប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋ៨៨ ហើយហ្វ្រង់កូហ្វូនី គឺជាចំណុចប្រសព្វ នៃកិច្ចសហប្រតិបត្តិការ និងការចរចាគ្នា នៅក្នុងពេលដែលពិភពលោក កំពុងតែត្រូវការខ្លាំងណាស់ ក្នុងការចរចា និងសន្តិភាពនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com