ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
រយៈពីឆ្នាំកម្ពុជាបានគិតគូអំពីគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
ថ្ងៃទី ៖ 11-11-2026, ដោយ​​ Dara007 , 59 Views
                     
ភ្នំពេញៈ លោក ប្រាក់ សុខុន ថ្លែងថា  រយៈពីឆ្នាំកម្ពុជាបានគិតគូអំពីគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បន្ទាប់ពីប្រទេសបារាំងផ្ទេរភាពជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឱ្យកម្ពុជា ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសស្តីពី កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិមានប្រសាសន៍ថា  នៅក្នុងរាជធានីភ្នំពេញកំពុងតុបតែងលម្អរ ផ្ទាំងរូបភាព ប៉ាណូ និងLED ដែលកម្ពុជានឹងធ្វើជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

លោកបន្ដថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺបានប្រើប្រាស់ពេលវេលា២ឆ្នាំរួចទៅហើយ ដើម្បីគិតគូអំពីគ្រប់ទិដ្ឋភាពទាំងអស់ រួមមានខ្លឹមសា ពិធីការ សន្ដិសុខ ភស្ដុភារ បដិសណ្ឋារកិច្ច និងការសម្របសម្រួលគ្រប់កម្មវិធីទាំងអស់ ។ពិសេសសម្របសម្រួលព្រឹត្ដិការណ៍អម ដើម្បីធ្វើយ៉ាងណឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជាដំណើរដោយរលូន និងទទួលបានប្រកបដោយជោគជ័យ។

លោកគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជានេះ គឺមានគណៈប្រតិភូអញ្ជើញចូលរួមមាន៧៩គណៈប្រតិភូ ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលនៃការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅមានព្រឹត្តិការណ៍អមសំខាន់ៗជាច្រើនទៀត រួមមាន៖ ១) វដ្ដវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក លើកទី១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ២) ភូមិហ្រ្វង់កូហ្វូនី ដែលនឹងរៀបចំនៅសួនមុខវត្តបទុមវតី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ៣) សន្និសីទថ្នាក់រដ្ឋមន្ត្រី លើកទី៤៨ ដែលនឹងរៀបចំនៅសណ្ឋាគារសុខា នៅថ្ងៃទី១៤ ខែវិច្ឆិកា ៤) ជំនួបសហគ្រិនហ្វ្រង់កូហ្វូន (REF) លើកទី៦ ដែលនឹងរៀបចំនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ៥) ហ្រ្វង់កូតិច (FrancoTech) ដែលនឹងរៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ៦) កិច្ចប្រជុំកំពូល Black Swan 2026 នៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលនឹងមានកិច្ចពិភាក្សាអំពីហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសកល និងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ (ប្រព័ន្ធទូទាត់ជាតិ «បាគង») ផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com