ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
ជនជាតិថៃ ៣៩នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ថ្ងៃទី ៖ 11-11-2026, ដោយ​​ Dara007 , 56 Views
                     
បន្ទាយមានជ័យៈ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ធ្វើការបណ្ដេញជនជាតិថៃ សរុបចំនួន ៣៩នាក់ (ស្រី១៦នាក់) ដែលពាក់ព័ន្ធករណីករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន ករណីលួចជ្រៀតចូលក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ករណីអនុវត្តទោសចប់(ឆ្លងដែនចូលព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាត និងបទចូលដោយទុច្ចរិតក្នុងទីលានយោធា) អនុវត្តទោសចប់(បទឆ្លងដែនចូលក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាត និងប៉ុនប៉ងឆបោក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) អនុវត្តទោសចប់(បទឆ្លងដែនខុសច្បាប់ និងឆបោកតាមប្រព័ន្ធអនឡាញ) អនុវត្តទោសចប់(បទជូញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ)។

ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។

អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។ ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com