ទូតបញ្ជាក់ថា វិធានការទណ្ឌកម្មទាំងនេះ ត្រូវបានអនុវត្តដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាម៉េរិក ។
ស្ថានទូតអាម៉េរិកបន្តថា សមាជិកនៃអង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍គ្រុប បានកំណត់គោលដៅលើជនរងគ្រោះនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក តាមរយៈគម្រោងឆបោកតាមប្រព័ន្ធអ៊ីនធឺណិតដែលមានលក្ខណៈស្មុគស្មាញ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ។
ស្ថានទូតបន្ថែមថា សកម្មភាពឆបោកទាំងនេះ ជាច្រើនត្រូវបានប្រព្រឹត្តឡើងពីទីតាំងបរិវេណធំៗ ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ទូតសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មជាថ្មីនេះ ផ្តោតលើបុគ្គលមួយចំនួន និងក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធ ដែលនៅតែបន្តផ្តល់ការគាំទ្រជាសម្ភារៈ និងធនធានសំខាន់ៗដល់អង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍គ្រុប ៕