ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
សម្តេចធិបតី អំពាវនាវពលរដ្ឋចូលរួមពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ឱ្យបានច្រើនកុះករ
ថ្ងៃទី ៖ 04-11-2026, ដោយ​​ Dara007 , 33 Views
                     
ភ្នំពេញៈ សម្តេចធិបតី បានអំពាវនាវដល់សិស្សានុសិស្ស យុវជន និស្សិត និង សាធារណជនទាំងអស់ អញ្ជើញទស្សនា និងសិក្សាស្រាវជ្រាវនៅក្នុងបរិវេណពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណ ជាតិ»ឱ្យបានច្រើនកុះករ ដើម្បីយល់ដឹងពីតម្លៃ នៃ«ភស្តុតាងប្រវត្តិសាស្ត្រ» និង រួមគ្នាកសាងអនាគតលើមូលដ្ឋានគ្រឹះនៃចំណេះដឹង និង អត្តសញ្ញាណជាតិដ៏រឹងមាំ។ សម្ដេចធិបតីគូសបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះ នឹងប្រែក្លាយបរិវេណប្រវត្តិសាស្ត្រ នៃបណ្ណាសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ឱ្យទៅជា «បរិវេណបេតិកភណ្ឌសាធារណៈ» រយៈពេលមួយខែពេញ និងជាសក្ខីភាពដែលឆ្លុះបញ្ចាំងអំពីស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះការថែរក្សាកេរមរតកឯកសារ បណ្ណសារ និងបណ្ណសារដ្ឋាន ដែលជាទ្រព្យសម្បត្តិ និងជាខ្សែច្រវាក់នៃការចងចាំរបស់ជាតិ មិនឱ្យបាត់បង់ឬខូចខាត ដូចសុភាសិតខ្មែរពោលថា «ដើមឈើមានឫស ទើបឈរបានមាំ»។

សម្ដេចធិបតីគូសបញ្ជាក់ទៀតថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។

តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។

សម្ដេចឌិបតីបានអំពាវនាវដល់សិស្សានុសិស្ស យុវជន និស្សិត និង សាធារណជនទាំងអស់ អញ្ជើញទស្សនា និងសិក្សាស្រាវជ្រាវនៅក្នុងបរិវេណពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណ ជាតិ»ឱ្យបានច្រើនកុះករ ដើម្បីយល់ដឹងពីតម្លៃ នៃ«ភស្តុតាងប្រវត្តិសាស្ត្រ» និង រួមគ្នាកសាងអនាគតលើមូលដ្ឋានគ្រឹះនៃចំណេះដឹង និង អត្តសញ្ញាណជាតិដ៏រឹងមាំ»។

សម្ដេចធិបតីបន្ថែមថា ពិព័រណ៍នេះ គឺជាការត្រៀមលក្ខណៈដ៏មានសារៈសំខាន់របស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» ដែលជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការបង្ហាញពីកិត្យានុភាពជាតិ វប្បធម៌ដ៏ឧត្តុង្គឧត្តម លើកកម្ពស់ការទូតវប្បធម៌ និង ការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សន្តិភាព និងពហុភាគីនិយមនៅលើឆាកអន្តរជាតិផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com