ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
នាយករដ្ឋមន្រ្ដី អញ្ជើញជាអធិបតីក្នុងពិធីពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
ថ្ងៃទី ៖ 04-11-2026, ដោយ​​ Dara007 , 28 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតំាងបណ្ណសារដ្ឋានជាតិនៃកម្ពុជា។

ពិព័រណ៍នេះប្រព្រឹត្តទៅក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណ ជាតិ» ជាឱកាសរំលឹកដំណើររបស់ស្ថាប័នថែរក្សាមរតកឯកសារ និងបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការអភិរក្ស និងធ្វើឱ្យ បណ្ណសារក្លាយជាចំណេះដឹងដែលអាចសិក្សា និងប្រើប្រាស់បាន។ បណ្ណសារដ្ឋានជាតិបានបំពេញតួនាទីជាឃ្លាំងរក្សា បណ្ណសារប្រវត្តិសាស្ត្រ សៀវភៅបុរាណ កាសែត ផែនទី និងកំណត់ត្រាសំខាន់ៗ ជាស្ពានឆ្លងកាត់របត់ប្រវត្តិសាស្ត្រ និង ជាថ្នាលចំណេះដឹងសម្រាប់អ្នកស្រាវជ្រាវ និងមនុស្សជំនាន់ក្រោយ។ ទោះឆ្លងកាត់សង្គ្រាម និងការលំបាក ក៏មរតក ទាំងនេះត្រូវបានថែរក្សាមកដល់សព្វថ្ងៃ ដោយសារការលះបង់ និងស្មារតីស្រឡាញ់ជាតិ។

កម្មវិធីពិព័រណ៍ត្រូវបានរៀបចំឡើងដើម្បីសម្រេចបាននូវគោលដៅចំនួន ៣ ដែលផ្សារភ្ជាប់គ្នាទៅវិញទៅមក៖ ១ ការចងចាំនិងលក្ខណៈសម្គាល់អត្តសញ្ញាណជាតិ៖ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវដំណើរវិវត្តន៍ប្រវត្តិសាស្ត្រ របស់កម្ពុជាដែលមានការកសាងស្ថាប័ននយោបាយ និរន្តរភាពវប្បធម៌ ស្ថេរភាពនយោបាយ សន្តិភាព និង បទពិសោធរស់រាននានាដែលត្រូវបានចងក្រងជាឯកសារ អស់រយៈពេលជាងមួយសតវត្សរ៍នៅក្នុងបណ្ណ សារជាតិនៃកម្ពុជា។

បើទោះបីជាអគារបណ្ណសារដ្ឋានដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ១៩២៦ ក៏ដោយ កម្មវិធីពិព័រណ៍នេះក៏អាចនឹងបង្ហាញពីឯកសារសម័យមុនអាណាព្យាបាល ដូចជា ការដាក់តាំងបង្ហាញនូវសា ស្ត្រាស្លឹករឹត ឬឯកសារចម្លងពីសិលាចារឹកដែលបង្ហាញពី «ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលខ្មែរ» តាំងពីបុរាណនិង ជួយឱ្យអ្នកទស្សនាឃើញថា បណ្ណសារដ្ឋានជាតិជាអ្នកបន្តវេនថែរក្សាដួងព្រលឹងជាតិដែលមានឫសគល់យូរលង់។ ២ ការអប់រំ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ៖ ដើម្បីផ្លាស់ប្តូរទស្សនៈសាធារណៈដែលតែងតែ យល់ថា បណ្ណសារដ្ឋានជាតិជាកន្លែងរក្សាទុកឯកសារចាស់ៗ ទៅជាស្ថាប័នចងចាំដ៏ទំនើបដែលមានសារៈ សំខាន់ចាំបាច់សម្រាប់ការអភិបាលកិច្ច ការស្រាវជ្រាវ និងការថែរក្សាលក្ខណៈសម្គាល់អត្តសញ្ញាណជាតិ។ ៣ ការទូតវប្បធម៌ និងការចូលរួមជាអន្តរជាតិ៖ ដើម្បីជំរុញឱ្យមានការចូលរួមរបស់គណៈប្រតិភូហ្វ្រង់កូហ្វូនី (Francophonie) និងដៃគូអន្តរជាតិក្នុងការព្រឹត្តិ និងពង្រីកទំនាក់ទំនងវប្បធម៌ ជាពិសេសជាមួយប្រទេស បារាំង និងការលើកកម្ពស់របៀបវារៈកំណែទម្រង់វិស័យបណ្ណសាររបស់កម្ពុជា។

នៅ កម្មវិធី ពិព័រណ៍ខួប ១០០ឆ្នាំ ក៏អាចរៀបចំជូនគណៈប្រតិភូបណ្តាប្រទេសហ្វ្រង់កូហ្វូនី មកទស្សនាទីតាំងបណ្ណសារ ជាតិ និងពិព័រណ៍ដោយផ្ទាល់ផងដែរ ដែលការណ៍នេះនឹងបង្ហាញអំពីចំណងទាក់ទងស៊ីជម្រៅតាមរយៈ ប្រវត្តិសាស្ត្រ វប្បធម៌ និងបណ្ណសារ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មប្រព័ន្ធប ណ្ណសាររបស់ខ្លួន ក៏ដូចជាស្វែងរកការគាំទ្រនិងមានសក្តានុពលសម្រាប់ការប្រមូលបណ្ណសារមកកាន់ មាតុភូមិវិញ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩០០មកបារាំងបានបង្កើនការគ្រប់គ្រងកាន់តែខ្លាំង និងបានបង្កើតឯកសាររដ្ឋបាលជាច្រើននៅកម្ពុជា។ ដោយមានការបារម្ភពីបរិមាណ និងគុណភាពឯកសារកាន់តែកើនឡើង លោក Albert Sarraut (1872- 1962) អគ្គទេសាភិបាលឥណ្ឌូចិនបារាំងសែស បានលើកឡើងអំពីកត្តាចាំបាច់ក្នុងការគ្រប់គ្រង ថែរក្សាឯក សារ និងបានស្នើសុំអ្នកបច្ចេកទេសគ្រប់គ្រងបណ្ណសារពីប្រទេសបារាំងដើម្បីរៀបចំការងារគ្រប់គ្រងបណ្ណសារ នៅឥណ្ឌូចិន។ ឃ្លាំងតម្កល់បណ្ណសារនៅទីក្រុងភ្នំពេញបានកសាងឡើងនៅឆ្នាំ១៩២៤ និងបើកឱ្យដំណើរការនៅថ្ងៃ ទី០១ ខែតុលា ឆ្នាំ១៩២៦ គិតមកដល់សព្វថ្ងៃនេះ មានអាយុជិត១០០ឆ្នាំហើយ។ បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ១៩៥៣ បណ្ណាល័យ និងឃ្លាំងតម្កល់ឯកសារ នៅ រាជធានីភ្នំពេញត្រូវបានប្តូរឈ្មោះមកជា «បណ្ណាល័យជាតិ និងបណ្ណសារដ្ឋានជាតិ»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com