ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
លោកស្វាយ ស៊ីថា៖ រួមគ្នាពង្រឹងនិងពង្រីក​បណ្តាញការងារសាធារណមតិ ដើម្បីថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ
ថ្ងៃទី ៖ 31-10-2026, ដោយ​​ Dara007 , 48 Views
                     
ភ្នំពេញៈ លោកស្វាយ ស៊ីថា អំពាវនាវរួមគ្នាពង្រឹងនិងពង្រីក​បណ្តាញការងារសាធារណមតិ ដើម្បីថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ» សម្រាប់ការពារឱ្យបានគង់វង្ស។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» លោកស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) នៅខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) មានប្រសាសន៍ថា បន្ថែមពីលើការលើកកម្ពស់ចំណេះដឹង និងសមត្ថភាពរបស់មន្ត្រីទទួលបន្ទុកការងារព័ត៌មាននិងសាធារណមតិពាក់ព័ន្ធនឹងការវិវត្ត និងផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ​ក៏មានគោលបំណងដ៏ចាំបាច់ ក្នុងការពង្រឹងនិងពង្រីកបណ្តាញការងារសាធារណមតិនៅក្នុងខេត្តស្ទឹងត្រែង ដើម្បីពង្រីកវិសាលភាព និងបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយជូនសាធារណជន។

  លោកស្វាយ ស៊ីថាបានគូសបញ្ជាក់ថា «នៅក្នុងយុគសម័យ AI នេះ ការប្រមូល កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីរួមគ្នាតាមដានព័ត៌មាននិងស្ថានភាពសាធារណមតិ គឺជាកិច្ចការអាទិភាពដ៏ចាំបាច់ ដើម្បីធានាឱ្យការឆ្លើយតបចំពោះបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អាចធ្វើទៅបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញដោយវាគ្មិនចំនួន ២ រូប ដែលមានបទពិសោធន៍ការងារពាក់ព័ន្ធនឹងព័ត៌មាននិងសាធារណមតិ ដែលរួមមានលោក ប៉ែន បូណា និងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារបញ្ញាសិប្បនិម្មិតរបស់លេខាធិការដ្ឋាន គ.ស.ព.ស.។

លោកស្វាយ ស៊ីថា បានបង្ហាញជំនឿជឿជាក់ថា «ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាល នាថ្ងៃនេះនឹងរួមចំណែកពង្រឹងឆន្ទៈ និងស្មារតីទទួលខុសត្រូវរបស់សិក្ខាកាម ក្នុងការបំពេញការងារព័ត៌មាន និងសាធារណមតិឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមថែរក្សាស្ថិរភាពសង្គមនិងនយោបាយ ព្រមទាំងសណ្តាប់ធ្នាប់សាធារណៈក្នុងបរិបទដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងវិវត្តយ៉ាងឆាប់រហ័ស និងបង្កបញ្ហាប្រឈមថ្មីៗនៅទូទាំងពិភពលោក»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com