ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
សម្តេចធិបតី ៖ សាលារដ្ឋ មិនចាំបាច់បង្កើតស្តង់ដារពីរនោះទេ
ថ្ងៃទី ៖ 28-10-2026, ដោយ​​ Dara007 , 41 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា នៅគ្រប់សាលាទូទាំងប្រទេស មិនចាំបាច់បង្កើតស្តង់ដារពីរនោះទេ ដើម្បីឱ្យសាលាទាំងអស់ក្លាយជាសាលាគំរូ យើងត្រូវយកសាលារៀនខ្លះមកអនុវត្តខណៈកន្លងទៅមានគេសួរថា ក្រសួងអប់រំមានសាលារៀនមានស្ដង់ដារច្រើនម៉្លេះ មានជំនាន់ថ្មីផង មានសាលាគំរូផង តាមពិតមិនមានទេ គឺមានតែ «សាលារដ្ឋរបស់កម្ពុជាក្រោមការគ្រប់គ្រង ដឹកនាំ ទទួលខុសត្រូវ របស់ក្រសួងអប់រំ មន្ទីរអប់រំ ដែលជាសេនាធិការឱ្យរដ្ឋាភិបាលក្នុងការអប់រំ បណ្ដុះបណ្ដាលមនុស្ស» នេះជាសាលាតែមួយគត់ដែលត្រូវធ្វើ។

ក្នុងពិធីអបអរសាទរពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ដើម្បីឱ្យសាលាទាំងអស់ក្លាយជាសាលាគំរូ ត្រូវយកសាលារៀនខ្លះមកអនុវត្តដើម្បីយកមតិយោបល់ បទពិសោធន៍ហើយយកទៅអនុវត្តនៅទូទាំងប្រទេស ។

សម្ដេចធិបតីមានប្រសាសន៍បន្តថា កន្លងទៅមានគេសួរថា ក្រសួងអប់រំមានសាលារៀនមានស្ដង់ដារច្រើនម៉្លេះ មានទាំងសាលាជំនាន់ថ្មី សាលាគំរូផង តាមពិតមិនមាននោះទេ គឺមានតែ សាលារដ្ឋរបស់កម្ពុជាក្រោមការគ្រប់គ្រង ដឹកនាំ ទទួលខុសត្រូវ របស់ក្រសួងអប់រំ មន្ទីរអប់រំ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការអប់រំ បណ្ដុះបណ្ដាលមនុស្ស ព្រោះនេះជាសាលាតែមួយគត់ដែលត្រូវធ្វើ។

សម្ដេចធិបតីមានប្រសាសន៍បញ្ជាក់ថា ថ្ងៃមុនមានគេស្នើសុំបង្កើតសាលាគំរូសម្តេចបវរធិបតី ថាមិនបាច់ទេ ហើយស្អីសាលាគ.ប.អ អត់ទេ ឈប់ទៅ គ្រាន់តែហៅងាយស្រួលចាំ មានតែសាលារដ្ឋរបស់កម្ពុជាក្រោមការដឹកនាំគ្រប់គ្រងទទួលខុសត្រូវរបស់ក្រសួងអប់រំ និងមន្ទីរអប់រំដែលជាសេនាធិការរាជរដ្ឋាភិបាល ។

សម្តេចធិបតីបន្ថែមថា រាជរដ្ឋាភិបាលបានខិតខំជាខ្លាំងក្នុងការកសាងសង់សាលារៀននៅមូលដ្ឋានបណ្ដារាជធានី ខេត្ត ប៉ុន្ដែល្បឿននៃការកសាងនេះយឺតជាងល្បឿននៃកំណើនរបស់ប្រជាជន ។ ដូច្នេះរាជរដ្ឋាភិបាលត្រូវដាក់គោលនយោបាយឱ្យចំគោលដៅតែម្ដង ខណៈសាលារៀនបានឱ្យកែទម្រង់ឱ្យមានស្ដង់ដាតែមួយនៅគ្រប់កន្លែងទាំងអស់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com