ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
សម្តេចធិបតី  អបអរសាទរខួប២០ឆ្នាំនៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទ ក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និង សម្ពោធសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាព ខេត្តកំពង់ស្ពឺ
ថ្ងៃទី ៖ 24-10-2026, ដោយ​​ Dara007 , 57 Views
                     
កំពង់ស្ពឺៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាព ស្ថិតនៅខេត្តកំពង់ស្ពឺ ។

ក្នុងរយៈពេល២០ឆ្នាំនេះ កម្ពុជាបានពង្រីកជំនាញរបស់ខ្លួនរហូតដល់០៩ ជំនាញ រួមមាន ជំនាញបោសសំអាតមីន អាវុធហត្ថ វិស្វកម្មសំណង់ផ្ដេក-បញ្ឈរ វិស្វកម្មព្រលានយន្តហោះ មន្ទីរពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា ទៅកាន់បេសកកម្ម ចំនួន១២ ក្នុងប្រទេសចំនួន១០ សរុប៧៤កង មានចំនួន១០,៩១៤នាក់ ក្នុងនោះស្ត្រីចំនួន១,០៨៣នាក់។

ប្រទេសទាំង១០ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រឹស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល យេមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បច្ចុប្បន្នកម្លាំងកម្ពុជាមានចំនួន៤៧៥នាក់ ក្នុងនោះស្ត្រី៩៥ នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងកុងហ្គោ លើជំនាញ កម្ទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ វិស្វកម្មពហុជំនាញ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។

ចំពោះសមិទ្ធផលដែលដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ រួមមាន ១.អគារសាលប្រជុំតេជោសន្តិភាព មានរចនាបថខ្មែរ ដំបូលប្រក់ក្បឿងប្រភេទស្រការលិញផ្នែកខាងមុខ និងស័ង្កសីស៊ីប្រូស៊ីម៉ង់ មានបុស្បុកចំនួន០៣ មានទំហំ ៤៥ x ៥៤ម មានផ្ទៃក្រឡាសរុប ២,៩៥៥ម២ អាចទទួល សមាសភាពចំនួន៣៤៤នាក់ ព្រមទាំងមានបន្ទប់ប្រជុំតូច បន្ទប់រង់ចាំ បន្ទប់ទឹក បន្ទប់សម្អាង ឃ្លាំងដាក់សម្ភារៈ បន្ទប់កាមេរ៉ា បន្ទប់គ្រប់គ្រងសំឡេង និងបន្ទប់បកប្រែ ដែលបានចំណាយថវិកាចំនួន១,២១៦,៣៧៥ដុល្លារ។ ២.អគារសិក្សាតេជោសន្តិភាព មានរចនាបថខ្មែរ ដំបូលប្រក់ក្បឿងប្រភេទស្រការលិញ មានទំហំ ១៧ x ៤៧.៦ម មានផ្ទៃក្រឡាសរុប ១,៦៩៦.៨ម” កម្ពស់១ជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១) មានបណ្ណាល័យ ០១ ថ្នាក់រៀនធំ០១ ថ្នាក់រៀនតូច១២បន្ទប់ ការិយាល័យ០៣ ឃ្លាំងសម្ភារៈ០១ បន្ទប់ទឹក០៤ ដែលបានចំណាយ ថវិកាចំនួន៩១១,៩៩៨ដុល្លារ។

៣.អគារស្នាក់នៅតេជោសន្តិភាព មានរចនាបថខ្មែរទំនើប ដំបូលប្រក់ក្បឿងប្រភេទស្រការលិញ មានទំហំ ១៧ x ៤៧.៦ម មានផ្ទៃក្រឡាសរុប ១,៦៩៦.៨ម កម្ពស់១ជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១) មានបន្ទប់រង់ចាំ ០៣ បន្ទប់បោកអ៊ុត០១ និងបន្ទប់ស្នាក់នៅចំនួន៤០ ដែលបានចំណាយថវិកាចំនួន៨៧១,៦២៧ដុល្លារ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com