ស្ថានភាពទឹកលិចផ្លូវទាំងនេះ ក៏មានពលរដ្ឋលើកឡើងពីកត្តាប្រឡាយមួយចំនួន ដែលមិនសូវបានស្តារ ជាហេតុនាំឲ្យរាំងស្ទះលំហូរទឹកដែលជន់លិចទាំងនេះផងដែរ។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានឆ្លើយតបថា ការងារស្តារប្រឡាយត្រូវបានរដ្ឋបាលរាជធានីភ្នំពេញសម្រុកធ្វើតាំងពីរដូវប្រាំងមកម្ល៉េះ បានជាច្រើនខ្សែជាបន្តបន្ទាប់ហើយ ដោយមានទាំងគម្រោងហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធផងដែរ។
លោកស្រីបានបន្តថា ជាលទ្ធផលនៃគម្រោងទាំងនេះ ឃើញថាស្ថានភាពនៃការជន់លិចក៏មិនមានរយៈពេលយូរថ្ងៃ ដូចឆ្នាំកន្លងមកដែរ។ ការជន់លិចអាចនៅមានដោយសារស្ដានភាពភ្លៀងជាប់ៗគ្នាជាច្រើន ប៉ុន្តែយ៉ាងណា អាជ្ញាធរ រួមទាំងមន្ទីរជំនាញមិនបានទំនេរដៃដោះស្រាយនោះទេ។ លោកស្រីសូមមេត្តាយោគយល់អធ្យាស្រ័យចំពោះករណីនេះ»៕