ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
អ្នកសារព័ត៌មាន ជាង២០ស្ថាប័ន បង្ហាញអំពីសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍខេត្តពោធិ៍សាត់
ថ្ងៃទី ៖ 23-10-2026, ដោយ​​ Dara007 , 65 Views
                     
ពោធិ៍សាត់ៈ អ្នកសារព័ត៌មាន ជាង២០ស្ថាប័ន បង្ហាញអំពីសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍខេត្តពោធិ៍សាត់ ដើម្បីឱ្យសាធារណជនកាន់តែស្គាល់ពីតំបន់ទេសចរណ៍ភាពទាក់ទាញ និងឱកាសអភិវឌ្ឍនានាក្នុងខេត្ត។

ក្លិបអ្នកកាសែតកម្ពុជា បានដឹកនាំក្រុមអ្នកសារព័ត៌មានមកពី២២ស្ថាប័ន ចុះបំពេញបេសកកម្មសារព័ត៌មាននៅខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំអំពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍនៅក្នុងខេត្ត។

តាមកម្មវិធីដែលបានគ្រោងទុក ប្រតិភូអ្នកសារព័ត៌មាននឹងចុះទៅកាន់ស្រុកវាលវែង ដើម្បីស្វែងយល់ពីការអភិវឌ្ឍនៅតំបន់អន្ទង់អាំង តំបន់អូរសោម ទំនប់វារីអគ្គិសនី និងស្ពានខ្ពស់ជាងគេ។ ក្រៅពីនេះ ក្រុមអ្នកសារព័ត៌មានក៏នឹងស្វែងយល់ពីការអភិវឌ្ឍនៅក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកក្រគរផងដែរ។

បេសកកម្មនេះមានគោលបំណងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងសមិទ្ធផលនៃការអភិវឌ្ឍនៅខេត្តពោធិ៍សាត់ តាមរយៈការចូលរួមរបស់អ្នកសារព័ត៌មានមកពីស្ថាប័នចំនួន២២ ដើម្បីឱ្យសាធារណជនកាន់តែស្គាល់ពីតំបន់ទេសចរណ៍ ភាពទាក់ទាញ និងឱកាសអភិវឌ្ឍនានាក្នុងខេត្ត។

តាមរយៈការចុះយកព័ត៌មានដោយផ្ទាល់នេះ ក្រុមអ្នកសារព័ត៌មាននឹងចូលរួមផ្សព្វផ្សាយព័ត៌មាន និងរូបភាពពីសក្តានុពលទេសចរណ៍ធម្មជាតិ ព្រមទាំងការរីកចម្រើននៃការអភិវឌ្ឍក្នុងខេត្តពោធិ៍សាត់ទៅកាន់សាធារណជនឱ្យបានទូលំទូលាយ។

ក្នុងឱកាសនេះ ក្រុមអ្នកសារព័ត៌មានត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដើម្បីចុះធ្វើការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍនៅក្នុងខេត្ត។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com