ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
ភ្ញៀវទេសចរមកលេងខេត្តស្ទឹងត្រែងកើនឡើង៥%ក្នុងឱកាសភ្ជុំបិណ្ឌ
ថ្ងៃទី ៖ 13-10-2026, ដោយ​​ Dara007 , 59 Views
                     
ស្ទឹងត្រែងៈ រយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី១០-១១-១២ខែតុលាឆ្នាំ២០២៦ នៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានាព្រមទាំងបណ្តាវត្តអារាមក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌទទួលបានភ្ញៀវទេសចរសរុបចំនួន១៩,៧៥៧នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ១៩,៦៨៩នាក់និងភ្ញៀវទេសចរអន្តរជាតិចំនួន ៦៨នាក់។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា ចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០២៥ ក្នុងរយៈពេលដូចគ្នាកើនឡើង ៩៨៧នាក់ ស្មើនឹង ៥%។

លោកប្រធានមន្ទីរ បន្ថែមថា ចំនួនកើនឡើងនេះបានបង្ហាញថា នេះដោយសារតែប្រទេសជាតិយើងមានសុខសុវត្ថិភាពល្អផ្លូវគមនាគមន៍បានតភ្ជាប់គ្នាស្រួលធ្វើចរាចរណ៍ពីខេត្តមួយទៅខេត្តមួយរួមផ្សំនិងប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនច្រើន និងជីវភាពរីកចំរើនផង។

លោកស្រី ណៃ កនិ្នថា រស់នៅស្រុកមេមុត ខេត្តត្បូងឃ្មុំ មកលេងបងប្អូននៅភូមិអូរពងមាន់២ សង្កាត់ស្ទឹងត្រែង បានបញ្ជាក់ដែរថា នេះជាការដើរទន្ទឹមគ្នាព្រោះវិស័យសាធារណៈមានការអភិវឌ្ឍ ហើយប្រទេសជាតិយើងមានសុខសន្តិភាពប្រជាពលរដ្ឋក៍រីករាយនាំគ្នាដើលេងកម្សាន្តសប្បាយ ស្របពេលដែលរាជរដ្ឋាភិបាលបានរៀបចំឱ្យមានរថយន្តដឹកកម្មករ កម្មការនីទៅតាមខេត្តនីមួយៗមិនមានចំណាយថវិកាផង។

សូមបញ្ជាក់ថា ស្របពេលជាមួយគ្នានេះពិនិត្យឃើញថា បរិបទនៃការអភិវឌ្ឍប្រែមុខមាត់ថ្មីក៍ជាកត្តាសំខាន់ក្នុងការទាក់ទាញបានភ្ញៀវទេសចរមកលេកម្សាន្តដែរ ទើបបរិមាណភ្ញៀវមានការកើនឡើងជាងឆ្នាំកន្លងមក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com