ថ្លែងក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនិងសម្ពោធអគារសិក្សា ថ្មីចំនួន ២ខ្នង នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថា ការមិនអនុញ្ញាតឱ្យអ្នកវិនិយោគទាំងបរទេស និងខ្មែរវិនិយោគលើការផលិតបារីអេឡេត្រូនិកនេះ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ជាពិសសក្រុមយុវជន ។ សម្ដេចធិបតីមានប្រសាសន៍បន្ដថា រាជរដ្ឋាភិបាល ក៏មិនបានអនុវត្តឱ្យផលិតបារីអេឡេត្រូនិកសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។
លើសពីនេះ សម្ដេចនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកហាមការផ្សព្វផ្សាយ និងជក់បារីអេឡិចត្រូនិក គ្រប់ទីកន្លែងផងដែរ។ សំឡេង «ខ្ញុំបានប្រកាសជាសាធារណៈ ខ្ញុំ បានណែនាំក្រសួងពាក់ព័ន្ធរបស់យើង បើជួបជាមួយបរទេស បើគេមកសុំផលិតបារីអេឡេត្រូនិកឬមួយវេប នៅស្រុកខ្មែរ គឺហាមមិនទទួលទេ ។
ការវិនិយោគនេះ ទោះបីផលិតនាំចេញក៏ដោយ គឺអត់ទេ»។ សម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍បន្ថែមថា កាលណាផលិតបារីអេឡេត្រូនិក សម្រាប់នាំចេញនោះ គឺពិតជាពិបាកគ្រប់គ្រងហើយ ។
ជាមួយគ្នានេះ សម្ដេចធិបតីក៏បានជ្រើសរើសយកប្រជាពលរដ្ឋរាប់លាននាក់ ដើម្បីបិទការជក់បារីអេឡិចត្រូនិកនៅប្រទេសកម្ពុជា ៕