ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
អគ្គនាយករងគយកម្ពុជា បដិសេធការ ចោទប្រកាន់រំលោភបំពានផ្លូវភេទលើកុមារ នៅអូស្ត្រាលី
ថ្ងៃទី ៖ 01-10-2026, ដោយ​​ Dara007 , 71 Views
                     
ភ្នំពេញៈ លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញមុខបដិសេធយ៉ាងដាច់អហង្ការ ចំពោះព័ត៌មានដែលថា លោកត្រូវបានតុលាការរដ្ឋ Victoria ប្រទេសអូស្ត្រាលី ចោទប្រកាន់ពីបទ «រំលោភបំពានផ្លូវភេទលើក្មេ.ងប្រុសនៅតំបន់ឆ្នេរសមុទ្រសាធារណៈ ។

ប្រតិកម្មនេះបានធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ បន្ទាប់ពីមានបណ្តាញព័ត៌មានមួយចំនួនបានចុះផ្សាយថា រូបលោកត្រូវ បានតុលាការរដ្ឋ Victoria ចោទប្រកាន់លើករណីដែលបានកើតឡើងកាលពីប៉ុន្មានឆ្នាំមុន នៅកំពង់ផែតំបន់ឆ្នេរសមុទ្រ Mordialloc នៃទីក្រុងមែលប៊ន (Melbourne)។

នៅក្នុងលិខិតបំភ្លឺជូនសាធារណជន លោក សែ សុឃន សូមបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនេះ។ ការចោទប្រកាន់ទាំងនេះ គឺមិនពិតឡើយ»។

លោកបានបន្ថែមទៀតថា៖ «បច្ចុប្បន្នលោកកំពុងរង់ចាំតស៊ូក្តីប្រឆាំងនឹងបទចោទប្រកាន់ទាំងនេះ ដើម្បីការពារភាពស្អាតស្អំ និងកិត្តិយសរបស់ខ្ញុំ។ ដោយសាររឿងកំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ ខ្ញុំសូមមិនផ្តល់អត្ថាធិប្បាយបន្ថែមទៀតនៅពេលនេះទេ»។

យោងតាមប្រភពព័ត៌មានពីសារព័ត៌មានបរទេស បច្ចុប្បន្ន លោក សែ សុឃន កំពុងមានវត្តមាននៅក្នុងប្រទេសអូស្ត្រាលី ដើម្បីរៀបចំខ្លួនតតាំងផ្លូវច្បាប់ ខណៈដែលតុលាការបានកំណត់កាលបរិច្ឆេទបើកសវនាការជំនុំជម្រះលើករណីនេះ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com