ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
សម្តេចធិបតី ព្រមានមិនឱ្យក្រុមហ៊ុនឯកជនវិនិយោគ ចំណុចអន្ទង់អាំង៤គីឡូម៉ែត្រ នៅតំបន់ភ្នំ១០០៥
ថ្ងៃទី ៖ 01-10-2026, ដោយ​​ Dara007 , 59 Views
                     
ភ្នំពេញៈ សម្តេចធិបតី ព្រមានមិនឱ្យក្រុមហ៊ុនឯកជនវិនិយោគ ចំណុចអន្ទង់អាំង៤គីឡូម៉ែត្រ នៅតំបន់ភ្នំ១០០៥ ជាបុប្ផាលាក់ខ្លួន ដោយត្រូវទុកជាសម្បត្តិសាធារណៈ ជាសម្បត្តិរួម។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថា ភ្នំ១០០៥គឺជាបុប្ផាលាក់ខ្លួន ជាផ្លូវអន្ទង់អាំងបែបនេះគឺកម្រមានណាស់។ ដូច្នេះសម្តេចធិបតីពីក្នុងវេទិកាដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០បានប្រកាសជាដាច់ខាតថា តំបន់ភ្នំ១០០៥ នៅចំណុចផ្លូវអន្ទង់អាំង នឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគឡើយ ទុកជាសម្បត្តិសាធារណៈ ជាសម្បត្តិរួម ។ ដោយសម្តេចធិបតី បានប្រកាសថា គ្មានអ្នកណាជាម្ចាស់កម្មសិទ្ធិលើដីធ្លីនៅគម្រោងភ្នំ១០០៥ នោះទេ គឺជាសម្បត្ដិរបស់រដ្ឋ ដែលបម្រើផលប្រយោជន៍រួម និងប្រែក្លាយជាតំបន់បុប្ផាលាក់ខ្លួនសម្រាប់ឱ្យប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកលេងកម្សាន្ដ ។

ក្រុមហ៊ុនវិនិយោគ៤-៥ហ្នឹងដូចគ្នា គឺគាត់ចេញពីហ្នឹង មិនមែឱ្យតែប្រជាជនចេញពីហ្នឹងទេ អ្នកវិនិយោគក៏រំកិលចេញទៅក្រៅពីហ្នឹងតិចទៅ ប៉ះប៉ូវឱ្យគាត់វិញ ដើម្បីយើងជោគជ័យ ព្រោះកន្លែងហ្នឹងក៏ត្រូវការវិនិយោគដែរ ប៉ុន្តែផ្លូវហ្នឹងរាប់រយគីឡូ សុំតែ៤គីឡូហ្នឹង ហើយ៤គីឡូហ្នឹងយកមកធ្វើអី ៤គីឡូហ្នឹងយកមករៀបចំឱ្យបានល្អ ដាំដើមឈឺឡើងវិញ ហើយរៀបចំហេដ្ឋារចនាសម្ព័ន្ធទទួលទេសចរណ៍ដើម្បីបម្រើសហគមន៍ និងបម្រើខេត្តពោធិ៍សាត់ឱ្យក្លាយជាបុប្ផាលាក់ខ្លួន”។

សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា រហូតមកដល់បច្ចុប្បន្ន ភាគីពាក់ព័ន្ធបានចូលរួមដាំដើមឈើបានប្រមាណជា១៥ម៉ឺនដើម ដោយគម្រោងនឹងមានការដាំជាបន្តបន្ទាប់ថែមទៀត ។ ក្នុងនោះ ក៏ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាដូចជាការរៀបចំបង្គន់អនាម័យឱ្យបានគ្រប់គ្រាន់ ដើម្បីបម្រើអារម្មណ៍អ្នកទេសចរណ៍ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com