ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
ខេត្តចំនួន១០រងគ្រោះទឹកជំនន់ និងប៉ះពាល់ជាង៤ម៉ឺនគ្រួសារ
ថ្ងៃទី ៖ 28-09-2026, ដោយ​​ Dara007 , 39 Views
                     
ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានលើកឡើងថា ស្ថានភាពគ្រោះទឹកជំនន់ទាំងទឹកភ្លៀង និងជំនន់ទន្លេមេគង្គបានប៉ះពាល់ខេត្តចំនួន១០ និងប្រជាពលរដ្ឋជាង៤ម៉ឺនគ្រួសារ ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ថា ស្ថានភាពគ្រោះទឹកជំនន់ គិតចាប់ពីថ្ងៃទី៨-២៧ ខែកញ្ញា ឆ្នាំ២០២៦ ប៉ះពាល់ដល់ខេត្តចំនួន១០ គឺខេត្តបាត់ដំបង , បន្ទាយមានជ័យ , សៀមរាប , កំពង់ធំ , កំពង់ចាម , ត្បូងឃ្មុំ , ប៉ៃលិន , ពោធិ៍សាត់ , ព្រះវិហារ និងខេត្តឧត្តរមានជ័យ ស្មើនឹង៥២ក្រុង-ស្រុក ។ លោកគូសបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋបានប៉ះពាល់ចំនួន ៤៤,៨៨៩ គ្រួសារ ។

ក្នុងនោះ ជម្លៀសចំនួន ៣,៦៨៥ គ្រួសារ និងស្រូវចំនួន៤៩,៩២៥ ហិកតា ។ លោកបន្ថែមថា សម្រាប់ការអន្តរាគមន៍ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តចុះពិនិត្យតាមដានជាប់ជាប្រចាំនូវស្ថានភាពទឹកជំនន់ដែលប៉ះពាល់ខ្លាំងជាងគេ គឺនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។

ជាមួយគ្នានេះ រដ្ឋបាលខេត្តដែលមានគ្រោះទឹកជំនន់ ក៏មានភាពម្ចាស់ការក្នុងការដោះស្រាយ និងជម្លៀសប្រជាពលរដ្ឋពីតំបន់ដែលរងគ្រោះផងដែរទាន់ពេលវេលាផងដែរ ។

លោកសង្កត់ធ្ងន់ផងដែរថា ចំពោះស្ថានភាពទឹកទន្លេមេគង្គនៅស្ថានីយសំខាន់ៗភាគច្រើន នៅក្រោមកម្រិតប្រុងប្រយ័ត្ន និងមាននិន្នាការស្រកចុះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com