លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ចាប់តាំងពីបេសកកម្មអ៊ុនតាក់ (UNTAC) ដែលបានគាំទ្រដល់ការអភិវឌ្ឍជាតិ។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្ងើចសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏លេចធ្លោរបស់អគ្គលេខាធិការ ក្នុងការដឹកនាំក៏ដូចជាធ្វើឱ្យអង្គការនេះកាន់តែរឹងមាំ និងដើរតួនាទីយ៉ាងសំខាន់ ជាពិសេសក្នុងអំឡុងពេលជាច្រើនទសវត្សរ៍ ដែលពោរពេញដោយការវិវត្ត ភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមធំៗជាច្រើន។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផងដែរ៕