ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
រាជធានីភ្នំពេញ​ បញ្ចេញរថយន្តក្រុង៥០០គ្រឿងដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើតដោយឥតគិតថ្លៃក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ
ថ្ងៃទី ៖ 25-09-2026, ដោយ​​ Dara007 , 8 Views
                     
ភ្នំពេញៈ ស្ថិតក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ​ ដើម្បីជួយសម្រាលបន្ទុកការចំណាយ​របស់បងប្អូន​ អ៊ំពូមីង​ តាយាយ សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានបន្តផ្តល់គោលការណ៍ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ​ រៀបចំនូវរថយន្តក្រុងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។

រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ចំនួន ៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដោយក្នុងនោះ៖ ១. រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។

២. រថយន្តក្រុងចំនួន ៥០០គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រឡប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៦ គោលដៅ។

ការរៀបចំនេះនឹងអាចជួយសម្រួលនិងសម្រាលបន្ទុកចំណាយផង​ និងធ្វើដំណើរប្រកបដោយសេចក្តីសុខសុវត្ថិភាពផង​ ក្នុងឱកាសទៅជួបជុំក្រុមគ្រួសារ​ ធ្វេីបុណ្យតាមប្រពៃណីខ្មែរ​ នាឱកាសការកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌខាងមុខនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com