ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុមការងារសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កំពុងសម្អាតបំណែកបដិមាដែលមានប្រភពមកពីប្រាសាទអង្គរវត្ត
ថ្ងៃទី ៖ 18-09-2026, ដោយ​​ Dara007 , 34 Views
                     
សៀមរាបៈ ក្រុមការងារនៃសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កំពុងសម្អាតបំណែកបដិមា ដែលកន្លងមកអាជ្ញាធរជាតិអប្សរា បានប្រទះឃើញនៅបរិវេណប្រាសាទអង្គរវត្ត។ នេះជាការងារដ៏សំខាន់មួយ មុននឹងយកបំណែកបដិមាទាំងនោះទៅរក្សាទុក និងឈានដល់ការជួសជុលនាពេលខាងមុខ។

លោកស្រី ជន ចន្ទណារ័ត្ន បុគ្គលិកបច្ចេកទេសនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានលើកឡើងថា បច្ចុប្បន្នក្រុមការងារផ្នែកសម្អាតវត្ថុបុរាណ កំពុងសម្អាតលើបំណែកព្រះបដិមាថ្មភក់សរុបជិត ៣០០ បំណែក។ លោកស្រីបន្ថែមថា បំណែកទាំងនោះមានតូចមានធំ ភាគច្រើនជាថ្មភក់ និងខ្លះជាថ្មភ្នំ និងជាកុលាលភាជន៍។

បុគ្គលិករូបនេះបានរំឭកថា បំណែកព្រះបដិមាខាងលើ ត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ប្រទះឃើញនៅឆ្នាំ ២០២០ អំឡុងពេលជីករណ្តៅដីដើម្បីរៀបចំប្រព័ន្ធស្រោចស្រពស្មៅនៅបរិវេណប្រាសាទអង្គរវត្ត។ នៅខែកក្កដា ឆ្នាំ២០២៦ បំណែកបដិមាទាំងអស់ត្រូវបានបញ្ជូនមកខាងសារមន្ទីរ ដើម្បីរៀបចំចុះបញ្ជីលេខ និងសម្អាត។

តាមការបញ្ជាក់ពីលោកស្រី ជន ចន្ទណារ័ត្ន ការសម្អាតមាន២ របៀប គឺទី១ សម្អាតស្ងួត និងទី២ សម្អាតសើម។ ហើយការសម្អាតត្រូវមានការប្រុងប្រយ័ត្ន ថ្នមៗ ដ្បិតថារូបបដិមាមួយចំនួនធំ មានការពុកផុយ ពិសេសបដិមាដែលមានលាបម្រ័ក្សណ៍។ ដោយសារកត្តាទាំងនេះ ទើបធ្វើឱ្យការងារសម្អាតប្រើពេលយូរ ដោយការសម្អាតថ្មមួយៗត្រូវការពេលពី១ ទៅ២ សប្តាហ៍។

បច្ចុប្បន្ន ក្រុមការងារបានសម្អាតបដិមាបានចំនួន១០ រូប និងបន្តការសម្អាតទាំងនេះយ៉ាងយកចិត្តទុកដាក់ខ្ពស់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com