ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជាគ្រោងផលិតគ្រឿងបង្គុំ និងចែកចាយគ្រឿងបង្គុំ នៅក្នុងស្រុក និងតំបន់
ថ្ងៃទី ៖ 17-09-2026, ដោយ​​ Dara007 , 58 Views
                     
កំពង់ឆ្នាំងៈ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីមហិច្ឆតាចង់ប្រែក្លាយកម្ពុជា ជាកន្លែងផលិតគ្រឿងបង្គុំរថយន្ត និងចែកចាយគ្រឿងបង្គុំរថយន្តទៅក្នុងតំបន់ ដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតី គូសបញ្ជាក់ថា ថ្ងៃមុនមាននិយាយជាមួយខាងជប៉ុន គាត់រើ ការផលិតមក បន្ទាប់ពីគាត់បានដើររកមើលនៅហ្វីលីពីន និងប៉ុន្មានប្រទេសទៀត ចុងក្រោយគាត់សម្រេចយកកម្ពុជា ជាកន្លែងដើម្បីផលិតគ្រឿងបង្គុំ ចែកចាយនៅក្នុងតំបន់»។ តាមរយៈគោលបំណងបែបនេះរបស់ក្រុមហ៊ុន សម្ដេចនាយករដ្ឋមន្រ្តី បានណែនាំឲ្យបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពជួយសម្របសម្រួលលើកទឹកចិត្តថ្មី បន្ថែមទៀតដល់ក្រុមហ៊ុនមួយនេះ។ ព្រោះនេះមិនមែនត្រឹមតែផលិត និងចែកចាយនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែជាការផលិត និងចែកចាយនៅក្នុងតំបន់ផ្ទាល់តែម្ដង។

សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា៖ «នេះគឺជាគោលដៅធំរបស់យើងហើយ។ មិនបាច់ត្រូវនាំឡានចេញទាំងមូល សម្រាប់ផ្គត់ផ្គង់ទីផ្សារតំបន់ទេ ប៉ុន្តែធ្វើតែគ្រឿងបន្លាស់មួយឆ្នាំ១០លានគ្រឿងបន្លាស់សម្រាប់នាំចេញ ផលិតតែកង់ឡាននាំចេញក្នុងតំបន់ ផលិតតែចង្កូតចែកចាយក្នុងតំបន់ ខ្ញុំថាបានបង្កើតការងារ បង្កើតជំនាញរបស់យើងច្បាស់ហើយ។ បើរឹងមាំ យើងដាក់គោលដៅដើម្បីនាំចេញទៅក្រៅ ផ្គត់ផ្គង់ទៅដល់ខ្សែច្រវាក់ផលិតកម្មនៅខាងក្រៅ។ នេះជាគោលដៅ ហើយជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា»។

សូមជម្រាបថា មកដល់ពេលនេះកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥ ក្នុងនោះ រោងចក្រកំពុងដំណើរការមានចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ ខណៈទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨% និងទុនវិនិយោគពីបរទេសសរុប ៧២% ដោយបានបង្កើតការងារសរុបចំនួន ២ ៧៤៤ កន្លែង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com